ក្លឹប Newcastle ចូលមកប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើកីឡាករ Napoli រូបនេះ
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្លឹប Newcastle ចូលមកប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ដើម្បីដណ្តើមក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Kim Min-Jae ដែលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់នៅពេលដែលក្រុមអ៊ីតាលី (Napoli) លើកពានលីគជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០។ ឥឡូវនេះ Kim Min-Jae កំពុងស្ថិតក្នុងការប្រមាញ់របស់ក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួន។ Napoli បានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ ៥០លានអឺរ៉ូ ជាជម្រើសក្នុងការចរចារ រយៈពេល ១៥ ថ្ងៃដំបូងនៃទីផ្សារដោះដូរកីឡាករមកដល់។ ទោះបីជាបិសាចក្រហម Man United នាំមុខគេក្នុងការនាំយកកីឡាកររូបនេះមករួមក្រុមជាមួយក៏ដោយ Newcastle ក៏មិនចុះចាញ់ការចុះហត្ថលេខានេះងាយៗដែរ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
4 weeks ago .
496 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
352 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
308 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
559 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
