Close
Close
Ads: 88BOL
ប្រិយមិត្តដឹងទេមានម្ចាស់ពានបាល់មាសប៉ុន្មាននាក់ធ្លាប់លេងនៅ MLS អាមេរិក (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានក្លាយជាកីឡាករម្ចាស់ពានបាល់មាសទី៤ ដែលមានវត្តមានលេងនៅលីកកំពូលសហរដ្ឋអាមេរិក MLS ក្រោយព្រមព្រៀងផ្លាស់ទៅក្លឹ​ប Inter Miami ។ ទោះយ៉ាងណារយៈកាលកន្លងមកមានកីឡាករឆ្នើម ៣រូបដែលធ្លាប់ឈ្នះពានបាល់មាស ហើយ លេងនៅទឹកដី សហរដ្ឋអាមេរិកនារយៈកាលកន្លងមក។
១.Lothar Matthaus
កំលុងពេលក្នុងវ័យ ២៩ ឆ្នាំ ខ្សែបម្រើការពារដ៏ល្បីល្បាញMatthaus បានឈ្នះពានរង្វាន់ Ballon d’Or និង German Footballer of the Year Awards ក្នុងឆ្នាំ ១៩៩០ និងទទួលបានពានរង្វាន់ FIFA World Player of the Year ជាលើកដំបូងក្នុងឆ្នាំ ១៩៩១ ។ ក្រោយសាង​ភាពល្បីល្បាញរយៈពេល២ទសវត្សនៅឆ្នាំ២០០០ Matthus បានសម្រេច ចិត្តផ្លាស់ទៅលេងអោយក្លឹបMetro Stars នៅ MLS ដោយរកបាន១៦គ្រាប់ និង Assist ១លើក។
10 special moments in Lothar Matthäus' career
វីដេអូ:

២.Hristo Stoichkov
ខ្សែប្រយុទ្ធ Stoichkov បានដឹកនាំក្រុមប៊ុលហ្គារីបង្ហាញវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤នៅសហរដ្ឋអាមេរិកដ៏គួរអោយភ្ញាក់ផ្អើល និងបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ផដ៏ល្អបំផុតជាប្រវត្តិសាស្ត្រ។ គាត់បានឈ្នះ Ballon d’Or នៅឆ្នាំនោះ ហើយត្រូវបានចាត់ទុកថាជា​កីឡាករ​បាល់ទាត់ប៊ុលហ្គារីដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន។ ហើយក្រោយឈ្នះLa Liga ៥ដង និង Champion League ១ដង ជាមួយ Barcelona នៅឆ្នាំ២០០៣ Stoichkov បានសម្រេចផ្លាស់ទៅលេងនៅលីកកំពូល MLS ដោយចូលរួមជាមួយក្រុម Chicago Fire។
Hristo Stoichkov - Player profile | Transfermarkt
វីដេអូ:
៣.Ricardo Kaka
ខ្សែបម្រើដ៍មានភាពវ័យឆ្លាតសញ្ជាតិប្រេស៊ីលធ្លាប់លេងអោយ AC.Milan និង Real Madrid ហើយ Kaka គឺជាកីឡាករតែម្នាក់គត់ដែលធ្លាប់​ឈ្នះបាល់មាស​ចុងក្រោយនៅឆ្នាំ២០០៨ មុនពេលMessi និង Ronaldo គ្រង់គ្រងរយៈពេល១០ឆ្នាំ។​Kaka ធ្លាប់ឈ្នះពានWorld Cup ២០០២, FIFA Confederations Cup ២០០៥ និង FIFA Confederations Cup ២០០៩។ គាត់ក៏បានឈ្នះ Serie A, La Liga និង UEFA Champions League ផងដែរ។ទោះយ៉ាងណានៅឆ្នាំ ២០១៤ Kaka បានផ្លាស់ទៅ MLS ដោយចូលរួមជាមួយ Orlando City ដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ Assist ២១ដង រយៈពេល៣រដូវកាល ។
Ricardo Kaka . Ricardo kaka, Ac milan, Ricardo kaka, Kaka and Ronaldo HD  wallpaper | Pxfuel
វីដេអូ:

ប្រភព:sportsbrief

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930