Close
Sponsor ads Featured-Image
Liverpool បញ្ចប់ការផ្ទេរយកសមាជិកជ័យលាភី World Cup ២០២២ ជាផ្លុវការណ៏( មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមហង្សក្រហម Liverpool បាន​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខាផ្លូវការណ៍​លើ​ខ្សែ​បម្រើ Alexis Mac Allister របស់ក្រុមសត្វរំពែរ Brighton ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៣៥​លាន​ផោន​។កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានផ្តិតយករូបភាពនៅឯទីលានហ្វឹកហាត់ AXA របស់ក្លឹប Merseyside កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបំពេញការពិនិត្យសុខភាព មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយក្លឹប។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Mac Allister បានដើរតួនាទីដ៍សំខាន់ជួយអោយក្រុមពពកសអាហ្សង់ទីនលើកពាន World Cup ២០២២ និង បង្ហាញទម្រង់​លេងបានល្អ នៅរដូវកាល នេះដោយស៊ុតបញ្ចូលីបាន ១០ ដងនៅក្នុងុំក្របខណ្ឌ Premier League ។លោក Jurgen Klopp មានបំណងចង់ ស្ថាបនា ក្រុមឡើងវិញក្រោយការចាកចេញរបស់ James Milner, Naby Keita និង Alex Oxlade-Chamberlain។

Allister វ័យ 24 ឆ្នាំនឹងចេញដំណើរទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយសម្រាប់ការប្រកួតមិត្តភាពរបស់អាហ្សង់ទីនជាមួយអូស្ត្រាលី មុនពេល ប្រកួតជាមួយឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាកាតា។
ប្រភព:metro
វីដេអូ:

អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930