
ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ពីការចុះហត្ថលេខាផ្លូវការណ៍លើខ្សែបម្រើ Alexis Mac Allister របស់ក្រុមសត្វរំពែរ Brighton ក្នុងតម្លៃខ្លួនប្រមាណ៣៥លានផោន។កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានផ្តិតយករូបភាពនៅឯទីលានហ្វឹកហាត់ AXA របស់ក្លឹប Merseyside កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបំពេញការពិនិត្យសុខភាព មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយក្លឹប។
Mac Allister បានដើរតួនាទីដ៍សំខាន់ជួយអោយក្រុមពពកសអាហ្សង់ទីនលើកពាន World Cup ២០២២ និង បង្ហាញទម្រង់លេងបានល្អ នៅរដូវកាល នេះដោយស៊ុតបញ្ចូលីបាន ១០ ដងនៅក្នុងុំក្របខណ្ឌ Premier League ។លោក Jurgen Klopp មានបំណងចង់ ស្ថាបនា ក្រុមឡើងវិញក្រោយការចាកចេញរបស់ James Milner, Naby Keita និង Alex Oxlade-Chamberlain។
Allister វ័យ 24 ឆ្នាំនឹងចេញដំណើរទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយសម្រាប់ការប្រកួតមិត្តភាពរបស់អាហ្សង់ទីនជាមួយអូស្ត្រាលី មុនពេល ប្រកួតជាមួយឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាកាតា។
ប្រភព:metro
វីដេអូ:

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ […]



