
បរទេស៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតែនាំមុខ Manchester United ក្នុងការប្រជែង ដើម្បីបញ្ចប់ការចុះហត្ថលេខាទិញ Neymar ពី Paris Saint-Germain។ PSG ត្រូវបានកំណត់ថា មានភាពរញ៉េរញៃក្រោយការចាកចេញដ៏ធំនៅរដូវក្តៅនេះដោយចាកចេញរបស់ Lionel Messi និង Sergio Ramos នៅចុងបញ្ចប់នៃរដូវកាលនេះ។ Newcastle United និង Man United ត្រូវបានគេគិតថា ជាក្លឹបដែលចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទៅកាន់ប្រទេសអង់គ្លេស។
ប៉ុន្តែវាហាក់ដូចជា Chelsea បានលួចដើរលើ Man United និង Newcastle ដោយបើកការពិភាក្សាជាមួយកីឡាករវ័យ 31 ឆ្នាំ។ នេះបើយោងតាម Le10sport ដែលអះអាងថាមន្ត្រី Chelsea ចង់គាំទ្រលោក Mauricio Pochettino ដោយបើកការចរចាជុំវិញការផ្ទេរខ្សែប្រយុទ្ធរូបនេះទៅ Stamford Bridge។ វាត្រូវបានបញ្ជាក់ថាក្រុមតោខៀវបានទាក់ទង PSG ដើម្បីបើកការពិភាក្សាជាផ្លូវការលើការចុះហត្ថលេខាលើ Neymar ។ អតីតកីឡាករ Barcelona នៅសល់ពេលពីរឆ្នាំទៀតដើម្បីបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដូច្នេះ Chelsea នឹងត្រូវចំណាយលុយដើម្បីចាប់យក Neymar។

បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Real ៤ដងជាប់គ្នា! Barca ត្រៀមលើកពាន Laliga ប្រសិន១ប្រកួតទៀតឈ្នះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង Champions League និង Premier League ។ គ្រូបង្វឹកលោក Arne Slot បានបង្ហាញអារម្មណ៍ខកចិត្តនឹងទង្វើររបស់អ្នកគាំទ្រ […]



