Close
Sponsor ads Featured-Image
សោកស្តាយ !AC.Milan ចែកផ្លូវគ្នាជាមួយលោក Paolo Maldini ជាផ្លូវការណ៍(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

AC Milan បានបណ្តេញនាយកបច្ចេកទេស និងជាអតីតប្រធានក្រុម Paolo Maldini បន្ទាប់ពីកាន់តួនាទីនេះអស់រយៈពេល ៥ ឆ្នាំ។ទោះយ៉ាងណាអតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលីដ៍មានបទពិសោធន៍រូបនេះ បានជួយក្រុមបិសាចទឹកក្រូចអ៊ីតាលី គឺ AC. Milan លើកពាន Serie A ក្នុងឆ្នាំ ២០២២ ក្រោយខកខាន រយៈពេល ១១ ឆ្នាំ។ទោះយ៉ាងណារដូវកាលនេះក្លឹបដែលមានមូលដ្ឋាននៅទីក្រុងមីឡាន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Serie A និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាកន្លែងដែលពួកគេត្រូវបានធ្លាក់ចេញក្រោមថ្វីជើងក្លឹបរួមកីឡាដ្ឋាន Inter Milan ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គេនៅមិនទាន់ដឹងច្បាស់ពីការចែកផ្លូវដ៍គួរអោយភ្ញាក់ផ្អើលនេះនៅឡើយទេខណៈសេចក្តីថ្លែងការណ៍របស់ក្លឹបបានលើកឡើងថាៈយើងសូមអរគុណគាត់សម្រាប់ការបម្រើជាច្រើនឆ្នាំរបស់គាត់ ដែលបានរួមចំណែកដល់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League និងការឈ្នះពានរង្វាន់ Scudetto (លីកកំពូលអ៊ីតាលី) ។ក្នុងអំឡុងពេលរបស់គាត់ជានាយកបច្ចេកទេស Maldini មានសារៈសំខាន់ក្នុងការផ្ឬេ រយកកីឡាកសំខាន់ៗ មករួមក្រុមមានដូចជា Rafael Leao, Theo Hernandez, Fikayo Tomori និង Olivier Giroud ។

ads

បុរសវ័យ ៥៤ ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពលេងរបស់គាត់ជាមួយក្លឹប AC Milan ដោយបានបង្ហាញខ្លួនចំនួន ៩០១ ប្រកួតនិង ឈ្នះពានរង្វាន់ចំនួន ២៦ ក្នុងនោះពានរង្វាន់ Serie A ចំនួន ៧ ដង និងពានរង្វាន់ European Cup/Champions League ចំនួន ៥ដង។ Maldini ក័មានឪពុករបស់គាត់ឈ្មោះ Cesare ក៏ជាវីរបុរសរបស់ក្លឹប ហើយរូបលោកក៏មានកូនមានឈាមជ័រនិងជាខ្សែបម្រើ Daniel លេងអោយAC. Milan ប៉ុន្តែបានចំណាយពេលពីរដូវកាលមុនក្នុងការលេងខ្ចីជើងនៅ Spezia នៅពេលបច្ចុប្បន្ននេះ។
Link: https://www.bbc.com/sport/football/65825912
ប្រភព:BBC
វីដេអូ:

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
តស់! មកដឹងពីចំណូលដែលក្លឹបធំៗ រកបានពី FIFA Club World Cup ២០២៥
featured image

(បរទេស)៖ ក្លឹបធំៗ នៅព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥ ដែលរកចំណូលបានច្រើនបំផុតតាមលំដាប់ នៅខាងក្រោមនេះអត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបមួយបញ្ចប់តំណែងគ្រូបង្វឹកក្រោយហាលអាវនៅ FCW (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១. Manchester City – ( ៥១លានដុល្លារ ) ២. Real Madrid – ( ៤៨លានដុល្លារ) ៣. Bayern Munich – ( ៤៥.១លានដុល្លារ ) ៤. Paris Saint-Germain – ( ៤២.៨លានដុល្លារ ) ៥. Chelsea – ( ៤០.៥លានដុល្លារ ) ៦. Borussia […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930