

(អ៊ីតាលី)៖ ក្លឹបយក្ស AC Milan បានឡើងទៅឈរចាំមុនគេនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia ២០២៤/២៥ ក្រោយលុតបំបាក់ ៣ទល់នឹង០ ក្នុងជើងទី២ កាលពីយប់មិញទៅលើត្រកូល Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ផងដែរ។

យ៉ាងណាមិញ ក្នុងជំនួប Derby ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយជាមួយ AC Milan ល្អជាងរដូវកាលណាៗទាំងអស់។ គួរជម្រាបផងដែរថា Coppa Italia គឺជាពានតែមួយគត់ដែល AC Milan រំពឹងឈ្នះរដូវកាលនេះ គ្រាដែលពួកគេកំពុងឈរនៅលេខ៩ ក្នុងលីគ Serie A នៅក្រៅតំបន់កៅអី UEFA Champions League រដូវកាលក្រោយ៕
ប្រភព៖ BBC

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]



