ការប្រកួតក្របខណ្ឌ ពានធំទី៣របស់អឺរ៉ុបគឺ Europa Conference League រវាងក្រុមមកពីអង់គ្លេសគឺ Fiorentina មកពីអ៊ីតាលីត្រូវជួបក្រុមញញួរធំ West Ham មកពីអង់គ្លេសនៅវេលាម៉ោង២រំលងអធ្រាតថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៍ទី ៨ មិថុនា ២០២៣ ខាងមុខនេះ នាកីឡាដ្ឋាន Prague Fortuna Arena ប្រទេសឆេក។West Ham បញ្ចប់រដូវកាលមិនបានល្អទេ ដោយចាញ់ Leicester City នៅថ្ងៃចុងក្រោយនៃការបិទរដូវកាល និង បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ នៅក្របខណ្ឌ EPL ខណៈ Fiorentina បានផ្តួល Roma ដើម្បីឈរនៅចំណាត់ថ្នាក់ទី៨ នៅក្របខណ្ឌ SerieA ។
ប្រវត្តជួបគ្នា២ប្រកួតចុងក្រោយគឺ Fiorentina បានផ្តួល West Ham ទាំងពីរលើក។ សម្រាប់ Fiorentina ធ្លាប់ឈ្នះពានអន្តរជាតិចុងក្រោយគឺ European Cup-Winner Cup នៅឆ្នាំ១៩៦១ខណៈ West Ham បានឈ្នះពានដូចគ្នានៅ៤ឆ្នាំក្រោយមក។ ខណៈ West Ham ក៏បានឈ្នះពាន ចុងក្រោយ គឺFA Cup នៅឆ្នាំ១៩៨០ (៤៣ឆ្នាំមុន)និងបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរដូវកាលចាស់សម្រាប់ពានEuropa league។
សម្រាប់លទ្ធផល៦ប្រកួតចុងក្រោយរបស់ Fiorentina នៅ ECL គឺ ឈ្នះ៤និងចាញ់២ រី ឯ West Ham គឺឈ្នះ៥ស្មើ១។សម្រាប់ Fiorentina ៥លើកគ្រប់ក្របខណ្ឌប្រកួតចុងក្រោយគឺចាញ់ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រCoppa Italia ស្របពេល West Ham របូតគ្រាប់បាល់ច្រើនដល់ទៅ ៩ដងនៅគ្រប់ក្របខណ្ឌប្រកួត៥លើក និង ធ្វើបាន Cleansheet តែ១លើកគត់ពេលផ្តួល AZ Almaar ក្នុងផ្ទះ។
ពត៌មានកីឡាករ
Fiorentina :កីឡាករឆ្នើម២រូបគឺAntonin Barak និង Thomas Soucek និងវិលត្រលប់មកចូលលេងវិញសម្រាប់ការប្រកួតដ៏សំខាន់នេះ។
WestHam :កីឡាករឆ្នើមគឺខ្សែប្រយុទ្ធ Michail Antonio និងខ្សែបម្រើ-ការពារ និងមានវត្តមានសម្រាប់ជម្រើស១១នាក់ដំបូង។
ជម្រើស១១នាក់ដំបូងសម្រាប់Fiorentina អាចនិងចូលលេង
Terracciano; Dodo, Martinez Quarta, Milenkovic, Biraghi; Amrabat, Mandragora; Gonzalez, Bonaventura, Ikone; Cabral
ជម្រើស១១នាក់ដំបូងសម្រាប់West Ham អាចនិងចូលលេង
Areola; Kehrer, Aguerd, Zouma, Cresswell; Soucek, Rice; Bowen, Paqueta, Benrahma; Antonio
លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Fiorentina ២ : ២ West Ham ខណៈ West Ham និងឈ្នះដោយការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ
ប្រភព:sportskeeda & whoscored

អតីតអ្នកចាំទីចាស់វស្សារបស់ក្រុមបិសាចក្រហម Man.Utd កីឡាករ David de Gea ដែលបានបដិសេធការផ្តល់ជូនសំណើរជាច្រើនពីក្លឹបនៅលីកកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈកីឡាករអន្តរជាតិអេស្បាញកំពុងពិចារណាចូលនិវត្តន៍ប្រសិនរូបគេមិនទទួលបានការផ្តល់ជូននូវសំណើរពីក្លឹបកំពូលនៅអឺរ៉ុបក្នុងប៉ុន្មានខែខាងមុខនេះ ទៀតនោះទេ។អតីតយុវជនថ្នាលក្លឹប At.Madrid ដែលបានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១១កំលុងពេលគ្រូតា Sir Alex Ferguson ដឹកនាំ នោះ បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនពេលកុងត្រារបស់ខ្លួនអស់សុពលភាពកាលពីខែមិថុនា កន្លងទៅ ស្របពេលក្រុមលោក Erik Ten Hagបានបញ្ចប់ការផ្ទេរយកអ្នកចាំទីអន្តរជាតិកាមេរ៉ូន Andre Onana ពី Inter Milanមកជំនួសតំណែងកីឡាករវ័យ៣២ឆ្នាំរូបនេះ។ De Gea បានបញ្ជាក់យ៉ាងច្បាស់ថាលុយមិនមែនជាអាទិភាពរបស់គាត់ចូលរួមជាមួយក្លឹបថ្មីនោះទេ ខណៈកន្លងមកក្លឹបនៅមាតុភូមិកំណើតគឺ Real Madrid ពិចារណានាំយក រូបគេមកជំនួសអ្នកចាំទីដៃទី១ Thibaut Courtois ដែលនឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួស។ ប៉ុន្តែទីបំផុតក្លឹបយក្សអេស្ប៉ាញបានសម្រេចចិត្ត ចុះហត្ថលេខាខ្ចីជើងអ្នកចាំទីកំនត់ត្រាថ្លៃបំផុត និង ជាមិត្តរួមជាតិគឺ Kepa Arrizabalaga ពី Chelseaមកវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត ! អតីតគ្រូបង្វឹក Bayern […]

