Close
Featured-Image
Prediction: Liverpool សម្លឹងចង់បាន ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ West Ham មុនបំណាច់ឆ្នាំ
ទំហំអក្សរ
តូច
ធំ

Liverpool ក្នុងនាមជាក្រុមភ្ញៀវនិងជាក្រុមនាំមុខតារាង EPL មានបំណងចង់ទទួលបានពិន្ទុ ៤៥ពិន្ទុ មុនបំណាច់ឆ្នាំ២០២៤ នៅពេលពួកគេធ្វើដំណើរទៅជួបក្រុម West Ham United អាទិត្យសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេនៃឆ្នាំ ២០២៤ វេលាម៉ោង១២និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃចន្ទស្អែកនេះ។ក្រុមទាំងពីរបានឡើងកូដខ្លាំងនៅក្នុងការប្រកួត Boxing Day របស់ពួកគេ ដោយLiverpool បានផ្តួល Leicester City ៣-១ ខណៈ West Ham យកឈ្នះក្រុម ១-០ នៅលើការបង្ហាញខ្លួនលើកដំបូងរបស់អ្នកចាត់ការ Southamptonលោក Ivan Juric។សម្រាប់៦ប្រកួតចុងក្រោយរបស់ West Ham បច្ចុប្បន្នឈរនៅលេខរៀងទី ១៣ ក្រោយប្រកួត៦លើកឈ្នះ២ស្មើ២និងចាញ់២ ខណៈ Liverpool ឈរនៅលេខរៀងទី១ក្រោយឈ្នះ៤ស្មើ២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Newcastle vs Liverpool prediction: Premier League odds and betting tips | The Independent

West Ham vs. Liverpool Premier League 2024-25 Preview & Team News - The Liverpool Offside
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ West Ham មិនដែលឈ្នះ Liverpool ទេ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpool បានយកឈ្នះពួកគេសម្រាប់ការប្រកួតក្នុងដី នៅខែធ្នូឆ្នាំ២០២៣ ដោយលទ្ធផល ៥ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)West Ham United
ជ័យជម្នះរបស់ញញួរធំលើក្រុមបាតតារាងមានកីឡាករម្នាក់រងរបួសធ្ងន់ធ្ងរសម្រាប់អ្នកចាំទី Lukasz Fabianski បន្ទាប់ពីការប៉ះទង្គិចក្បាល ជាមួយ Max Kilman នៅដើមតង់ទីមួយ។Lopetegui ក៏បានបញ្ជាក់ដែរថា ការដកខ្លួនក្នុងតង់ទី 1 ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Carlos Soler នៅ St Mary’s គឺទាក់ទងនឹងរបួសខណៈ កីឡាករអេស្បាញកំពុងថែទាំជង្គង់ – ហើយខ្សែបម្រើរបស់ម្ចាស់ផ្ទះមាន Guido Rodriguez និង Tomas Soucek ក៏មិនប្រាកដអាចចូលលេងបានដែរ ។ទោះជាយ៉ាងណាខ្សែបម្រើឆ្នើមសញ្ជាតិប្រេស៊ីល Lucas Paqueta ត្រលប់មកវិញពីជាប់បម្រាមនិងត្រៀមចូលលេងជាមួយ Edson Alvarez ផងដែរ។ ដោយឡែក Michail Antonio នៅមិនទឆាន់ជាសះស្បើយពីរបួសគ្រោះថ្នាក់ចរាចរណ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Wan-Bissaka, Mavropanos, Todibo, Emerson; Alvarez; Bowen, Paqueta, Kudus, Summerville; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់​៤-២-៣-១

Liverpool hit five against Hammers to start Carabao Cup defence - Liverpool FC
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool
គ្រូបង្វឹកលោក Arne Slot បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ថា Ibrahima Konate (ជង្គង់) និង Conor Bradley (សរសៃពួរ) ។ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិហូឡង់បញ្ជាក់ថាខ្សែការពារទាំងពីរអាចត្រលប់មកវិញពេល Liverpool ទទួលភ្ញៀវ Man. United ការប្រកួតដំបូងនៅដើម​ឆ្នាំ ២០២៥ ។ក្រុមក៏អវត្តមានកីឡាករ Dominik Szoboszlai ផងដែរបន្ទាប់ពីកីឡាករសញ្ជាតិហុងគ្រីរូបនេះទទួលបានកាតលឿងទីប្រាំរបស់គាត់នៅ Premier League ក្នុងរដូវកាលនេះពេលរកបានជ័យជម្នះ Leicester ។ទាំង Diogo Jota និង Luis Diaz នឹងត្រៀមបង្ហាញខ្លួនសម្រាប់អវត្តមាន Darwin Nunez ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Gomez, Van Dijk, Tsimikas; Mac Allister, Gravenberch; Salah, Jones, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ១:៤ Liverpool
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករតែម្នាក់គត់ដែលទទួលបានការសុំទោស ក្រោយពីមិនបានឈ្នះពាន Ballon d’Or
featured image

បរទេសៈ លោក Zinedine Zidane បង្ហាញចំណាប់អារម្មណ៍ និងជឿជាក់ថា Andres Iniesta ត្រូវបានមើលរំលងក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ២០១០ ទោះបីជារូបគេគឺជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup ជាមួយនឹងគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។ Iniesta បានបញ្ចប់នៅចំណាត់ថ្នាក់ក្រោយ Lionel Messi ដែលបានជាម្ចាស់ជើងឯកបាល់មាសនាពេលនោះ។ Zidane បាននិយាយថា Iniesta បានធ្វើឲ្យមនុស្សគ្រប់គ្នាមានក្តីស្រមៃមួយ ហើយរូបគេសាកសមនឹងទទួលបានវា សម្រាប់ការលះបង់ឲ្យក្លឹប និងក្រុមជម្រើសជាតិ។អត្ថបទកំពុងចាប់អារម្មណ៍៖ តូចចិត្ត! តារាឆ្នើម Man Utd រូបនេះ«អស់សង្ឃឹម និងទំនងមិនអាចលេងឲ្យក្រុមវិញបាន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក​ Pascal Ferré ជា France Football’s then-editor បានធ្វើការសុំទោសទៅដល់ Iniesta ក្នុងឆ្នាំ២០១៨ ដោយបាននិយាយថា “សូមអ្នកលើកលែងឲ្យពួកយើង Andres,..ប្រាកដណាស់ ក្នុងចំណោមការខកចិត្តទាំងអស់នៅក្នុងបញ្ជីអ្នកឈ្នះ Ballon […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol