
(អង់គ្លេស)៖ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាក្លឹបចំនួន ៥ កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Amad Diallo ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានបញ្ចប់ការខ្ចីជើងពេញមួយរដូវកាលដោយជោគជ័យនៅក្លឹប Sunderland ។ កីឡាករ Amad Diallo ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩ ប្រកួតក្នុងលីគ រួមទាំងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹង Luton និងបានស៊ុតបញ្ចូលទីគ្រាប់បើកឆាកកំឡុងពេលឈ្នះ ៣-០ លើក្រុម Preston North End ដែលបានជាប់ចំណាត់ថ្នាក់ទី៦។ ក្រុមដែលចូលប្រជែងចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងមានដូចជាក្លឹប Sunderland, Burnley, West Ham, Everton និងក្លឹបទី៥ ដែលមិនបានបញ្ចេញឈ្មោះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



