
បរទេស៖ អនាគតកីឡាករ Jadon Sancho នៅបិសាចក្រហម Manchester United ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីអតីតក្លឹបចាប់អារម្មណ៍។ បើយោងតាម TEAMtalk ត្រូវបានគេប្រាប់ថាអតីតក្លឹបមួយក្នុងចំណោមក្លឹបទាំងបីរបស់ Sancho កំពុងដឹកនាំប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំ និងនាំគាត់ចេញពី Old Trafford ។ ក្រុមបិសាចក្រហមបានចុះហត្ថលេខាលើ Jadon Sancho ដែលមានតម្លៃខ្លួន ៧៣ លានផោនពី Borussia Dortmund ក្នុងឆ្នាំ ២០២១ ដែលមានរយៈពេល ២ ឆ្នាំ។ កីឡាករខ្សែបម្រើស្លាបស្តាំដ៏ប៉ិនប្រសប់រូបនេះ បានស៊ុតបញ្ចូលទីបាន ៧៦ Goals និង Assists ក្នុងរយៈពេល ២ រដូវកាលចុងក្រោយរបស់គាត់នៅ Dortmund ខណៈដែល ២ រដូវកាលដំបូងរបស់គាត់នៅបិសាចក្រហម MAN United រកបានត្រឹមតែ ១៨ គ្រាប់ប៉ុណ្ណោះ ដែលបង្ហាញថាគាត់មិនបានឈានដល់កម្រិត ដែលគាត់បានបង្ហាញពីមុនមកនោះទេ។ ថ្មីៗនេះពួកគេបានអះអាងថា ប្រធានផ្នែកកីឡារបស់ Dortmund គឺលោក Sebastian Kehl កំពុងមានទំនាក់ទំនងជាមួយភ្នាក់ងាររបស់ Sancho ៕

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Emery និយាយបែបនេះ ទោះបី Rashford ទាត់ចូល២គ្រាប់ក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕



