

ការប្រកួតពានរង្វាន់ដ៍ចំណាស់របស់អង់គ្លេស FA Cup លើកទី១៤២នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង៩យប់រវាងក្លឹបមានមូលដ្ឋានរួមទីក្រុង Manchester ទាំងពីរ គឺ Man.City និង Man.Utd គឺជាការប្រកួតកាត់សេចក្តីពានទី៣របស់អង់គ្លេសនៅរដូវកាលនេះផងដែរ។ សម្រាប់ Man.City កំពុងសម្លឹងចង់លើកពាន ៣នៅរដូវកាលនេះ ក្រោយលើកពានEPL និងត្រៀមប្រកួត UCL វគ្គផ្តាច់ព្រ័ត្រជាមួយ Inter Milan ខណៈ Man.Utd ចង់លើកពានទី២ដើម្បីផ្តាប់ចិត្ត អ្នកគាំទ្រក្រោយលើកពាន EFL រឺ Carabao Cup នៅរដូវកាលនេះ។ ព្រមជាមួយគ្នានេះដែរ Man.City ក៏មានបំណងចង់សាងប្រវត្តិសាស្រ្តលើក ពាន FA Cup ជាលើកទី៧ ខណៈ Man.Utd ក៏ចង់ឈ្នះពានមួយនេះជាលើកទី១៣ ផងដែរ។
Man City ធ្លាប់ចាញ់បីលើកក្នុងចំណោមការធ្វើដំណើរបួនលើកចុងក្រោយរបស់ពួកគេនៅលើទឹកដី Wembley ក្នុងព្រឹត្តការណ៍ FA Cupវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ ២០១៩។ ខណៈMan.Utd ពួកគេបានឈ្នះត្រឹមតែពីរលើកគត់ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងប្រាំលើកចុងក្រោយរបស់ពួកគេក្នុង FA Cup ដោយឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ២០១៦។
១.៥ប្រកួតចុងក្រោយរបស់របស់ Man.City នៅ FA Cup គឺឈ្នះទាំង៥លើក ខណៈ Man.Utd ឈ្នះ៥ដងដូចគ្នា។
២.ពត៌មានកីឡាករMan.Utd: ខ្សែប្រយុទ្ធ Anthony Martial រងរបួសមិនបានចូលលេង ខណៈ ខ្សែការពារកណ្តាល Raphael Verane និងវិលត្រលប់មកជួយក្រុមដោយចាប់ដៃគូជាមួយ Lindelof ខណៈ ខ្សែការពារស្លាបឆ្វេង Luke Shaw ក៍និងវិលត្រលប់មកជួយក្រុមវិញដូចគ្នា។ សម្រាប់ Man.City កីឡាករសំខាន់ៗដូចជា Kevin De Bruyne, Jack Grealish និង Ruben Dias ព្រមទាំង Manuel Akanji និងវិលត្រលប់មកជួយក្រុមក្រោយអវត្តមានពេលចាញ់ Brentford នៅ EPL។
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.City អាចនិងចូលលេង
Ortega; Walker, Dias, Ake; Stones, Rodri; Bernardo, De Bruyne, Gundogan, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Varane, Lindelof, Shaw; Casemiro, Eriksen; Sancho, Fernandes, Garnacho; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតនេះគឺស្មើគ្នា Man.City ១: ១ Man.Utd បញ្ចប់ការប្រកួតម៉ោងធម្មតា និង លទ្ធផលទាត់បាល់ កាត់សេចក្តី ១១ម៉ែត្រ Man.City ជាអ្នកលើកពាន។
ប្រភព:whoscored&sportsmole


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


