Haaland ខ្លាំង ប៉ុន្តែ Varane ដឹងច្បាស់អំពីវិធីសាស្ត្របិទខ្សែប្រយុទ្ធរូបនេះ
ទំហំអក្សរ
តូច
ធំ
បរទេស៖ កីឡាករខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United មានវិធីសាស្តខ្លះៗសម្រាប់ក្រុមរបស់ខ្លួន មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ជាមួយក្រុមមេឃខៀវ Manchester City ឈានចូលមកដល់។ កីឡាករ Varane ក៏ដឹងផងដែរអំពីគ្រោះថ្នាក់ដែល Haaland នឹងធ្វើឲ្យភ្ញាក់ផ្អើល ប៉ុន្តែក៏បានព្រមានក្រុមរបស់ខ្លួនថា ពួកយើងត្រូវតែតាមបិទ De Bruyne ឲ្យខានតែបាន ព្រោះ De Bruyne ជា Key Player សម្រាប់បញ្ជូនបាល់ទៅឲ្យ Haaland ក្នុងការស៊ុតបញ្ចូលទីដ៏មុតស្រួច។ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះ Man City ក្នុងរដូវកាលនេះ ដោយជ័យជម្នះ ២-១ នៅ Old Trafford ក្នុងខែមករា ហើយ United ដឹងច្បាស់ថាបើសិនជាឈ្នះ Man City ក្នុងពានរង្វាន់ FA Cup ទៀតនោះ ក្រុមបិសាចក្រហមអាចនឹងរារាំងគូប្រជែងរបស់ពួកគេពីការឈ្នះពានរង្វាន់បីក្នុងរដូវកាលតែមួយ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Related Articles