Close
Ads: 88BOL
Featured-Image
ថៃ បញ្ជូនអត្តពលិកច្រើនជាងគេដល់ទៅ ៣០៤នាក់ មកប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងមកដល់ ពោលគឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅតាមបណ្ដាទីលាន ក្នុងរាជធានីភ្នំពេញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រឡេកមកចាប់អារម្មណ៍ប្រតិភូកីឡា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ គឺមានចំនួនសរុប ២,៦៩២នាក់ មកពី ១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ខណៈថៃ គឺជាប្រទេស ដែលបញ្ចូនអត្តពលិកមកប្រកួតច្រើនជាងគេ ក្នុងនោះមានអត្តពលិក ៣០៤នាក់ និងមន្ដ្រីបច្ចេកទេស ៣២៥នាក់ សរុប ៦២៩នាក់។

ចំណែកឥណ្ឌូនេស៊ី បញ្ជូនប្រតិភូកីឡាសរុប ៥៨០នាក់ (អត្តពលិក ២៧៥នាក់ និងមន្ដ្រីបច្ចេកទេស ៣០៥នាក់) គ្រាដែលកម្ពុជា មានប្រតិភូកីឡាចូលរួមសរុប ៣៤៣នាក់ (អត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់) ។ ហ្វីលីពីន បញ្ចូនប្រតិភូកីឡាសរុប ២៧២នាក់ (អត្តពលិក ១៧៦នាក់ និងមន្ដ្រីបច្ចេកទេស ៩៦នាក់)។ ម៉ាឡេស៊ី បញ្ចូនប្រតិភូកីឡាសរុប ២៩០នាក់ (អត្តពលិក ១៣៣នាក់ និងមន្ដ្រីបច្ចេកទេស ១៥៧នាក់)។

រីឯវៀតណាម បញ្ចូនប្រតិភូកីឡាសរុប ១៦៤នាក់ (អត្តពលិក ១២៨នាក់ និងមន្ដ្រីបច្ចេកទេស ៣៦នាក់) ។ មីយ៉ាន់ម៉ា បញ្ចូនប្រតិភូកីឡាសរុប ១៣១នាក់ (អត្តពលិក ៨៣នាក់ និងមន្ដ្រីបច្ចេកទេស ៤៨នាក់) ។ ឡាវ បញ្ចូនប្រតិភូកីឡាសរុប ៨៩នាក់ (អត្តពលិក ៤៣នាក់ និងមន្ដ្រីបច្ចេកទេស ៤៦នាក់) ។ សិង្ហបុរី បញ្ចូនប្រតិភូកីឡាសរុប ១៣១នាក់ (អត្តពលិក ២៦នាក់ និងមន្ដ្រីបច្ចេកទេស ១០៥នាក់) ។ ប្រ៊ុយណេ បញ្ចូនប្រតិភូកីឡាសរុប ៣២នាក់ (អត្តពលិក ២០នាក់ និងមន្ដ្រីបច្ចេកទេស ១២នាក់) និងទីម័រខាងកើត បញ្ចូនប្រតិភូកីឡាសរុប ៣១នាក់ (អត្តពលិក ១៣នាក់ និងមន្ដ្រីបច្ចេកទេស ១៨នាក់)។

សូមបញ្ជាក់ថា រយៈពេល ១សប្ដាហ៍ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ(មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • Premier League

    # Team MP W D L F A G P
    1 Arsenal 15 11 3 1 33 14 +19 36
    2 Liverpool 14 9 4 1 32 14 +18 31
    3 Manchester City 14 9 3 2 36 16 +20 30
    4 Aston Villa 14 9 2 3 33 20 +13 29
    5 Tottenham Hotspur 14 8 3 3 28 20 +8 27
    6 Newcastle United 14 8 2 4 32 14 +18 26
    7 Manchester United 14 8 0 6 16 17 -1 24
    8 Brighton & Hov… 14 6 4 4 30 26 +4 22
    9 West Ham United 14 6 3 5 24 24 +0 21
    10 Chelsea 14 5 4 5 25 22 +3 19
    11 Brentford 14 5 4 5 22 19 +3 19
    12 Wolverhampton Wanderers 15 5 3 7 20 25 -5 18
    13 Crystal Palace 14 4 4 6 14 19 -5 16
    14 Fulham 14 4 3 7 16 26 -10 15
    15 Nottingham Forest 14 3 4 7 16 22 -6 13
    16 AFC Bournemouth 14 3 4 7 16 30 -14 13
    17 Luton Town 15 2 3 10 16 30 -14 9
    18 Everton 14 5 2 7 15 20 -5 7
    19 Burnley 15 2 1 12 15 33 -18 7
    20 Sheffield United 14 1 2 11 11 39 -28 5