

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ប្រកាសថា នឹងប្រកួតមិត្តភាពជាមួយម្ចាស់ជើងឯក World Cup នៅថ្ងៃទី 19 ខែមិថុនា 2023 និងបានអំពាវនាវឱ្យរក្សាសណ្ដាប់ធ្នាប់ ចៀសវាងការប្រកួតត្រូវលុបចោល។
ឥណ្ឌូណេស៊ីបានបញ្ជាក់អំពីការប្រកួតមិត្តភាពជាមួយអាហ្សង់ទីន នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីលានបាល់ទាត់ Gelora Bung Karno នារសៀលថ្ងៃទី 24 ឧសភា។ ប្រធាន PSSI លោក Erick Thohir ឱ្យដឹងថា ការប្រកួតមិត្តភាពជាមួយគូប្រជែងលំដាប់ខ្ពស់បំផុតដូចអាហ្សង់ទីន គឺជាឱកាសដ៏មានតម្លៃដើម្បីសាកល្បងផ្លូវចិត្ត សមត្ថភាព និងដកបទពិសោធន៍សម្រាប់ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី។

មេដឹកនាំ PSSI ក៏បានបង្ហើបឱ្យដឹងថា នឹងដាក់ពង្រាយកម្លាំងសន្តិសុខទ្រង់ទ្រាយធំបំផុតដើម្បីធានាសុវត្ថិភាពដល់ Lionel Messi, Lautaro Martinez និងមិត្តរួមក្រុម ចៀសវាងហានិភ័យការប្រកួតត្រូវលុបចោល។ Thohir រម្លឹកឡើងវិញនូវមេរៀនឆ្នាំ 2019 នៅពេល Man Utd លុបចោលដំណើរមកប្រកួតនៅឥណ្ឌូណេស៊ី ព្រោះតែករណីបំផ្ទុះគ្រាប់បែកភេរវកម្ម ក្នុងនោះក៏មាននៅសណ្ឋាគារដែលកូនសិស្ស និងគ្រូបង្វឹក Sir Alex Ferguson បានជ្រើសរើសជាកន្លែងស្នាក់នៅ។
PSSI ចំណាយប្រហែល 5 លានដុល្លារអាម៉េរិក ដើម្បីអញ្ជើញក្រុមជម្រើសជាតិអាហ្សង់ទីនមកប្រកួតមិត្តភាពនៅឥណ្ឌូណេស៊ី។ ដូចទៅនឹងបណ្ដាក្លឹបនៅអឺរ៉ុប កិច្ចព្រមព្រៀងរវាង PSSI និងអាហ្សង់ទីន មានលក្ខខណ្ឌបញ្ជាក់ថា ក្រុមភ្ញៀវមានសិទ្ធិលុបចោលការប្រកួត បើសិនសុវត្ថិភាពនៅទីតាំងប្រកួតមិនត្រូវបានធានា ព្រោះតែហេតុការណ៍ចលាចល គ្រោះធម្មជាតិ ឬភេរវកម្ម។ល។ នេះបើតាម New York Times ។
មុនពេលមកកាន់ឥណ្ឌូណេស៊ី ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅថ្ងៃទី 15 មិថុនា 2023៕

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


