

(អេស៉្បាញ)៖ យោងតាមប្រភពសារព័ត៌មាន BBC បានចុះផ្សាយក្នុងថ្ងៃនេះឲ្យដឹងថា ក្លឹបយក្សក្នុងប្រទេសអេស៉្បាញ Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃផ្ទេរប្រមាណ ៨១.៥លានផោន ក្នុងការចុះកិច្ចសន្យាកុងត្រាជាមួយខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Manchester City។

វានឹងក្លាយជាតម្លៃលក់កំណត់ត្រាសម្រាប់ក្លឹប Man City ដោយលើសតម្លៃ ៥០លានផោន ដែលក្លឹបតោខៀវ Chelsea បានចំណាយលើកីឡាករ Raheem Sterling កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ Alvarez បានលើកឡើងថា រូបគេនឹងត្រូវរង់ចាំរហូតដល់ការពាក់ព័ន្ធជាមួយក្រុមអាហ្សង់ទីន ក្នុងការប្រកួតបាល់ទាត់ Olympics ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួន។ អាហ្សង់ទីន ត្រូវបានទម្លាក់ចេញ ដោយក្រុមម្ចាស់ផ្ទះបារាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ស្របពេលជាមួយគ្នានេះ Atletico ក៏បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការចុះកិច្ចសន្យា ជាមួយខ្សែបម្រើ Conor Gallagher របស់ Chelsea នោះ មិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយកីឡាករ Alvarez នៅឡើយនោះទេ។
គួរជម្រាបផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន ដែលបានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០២២ លើកិច្ចព្រមព្រៀងដំបូង តម្លៃ ១៤.១លានផោន ផ្ទេរពីក្លឹប River Plate នោះ រកបាន ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១០៦លើក សម្រាប់ក្លឹបដែលដឹកនាំដោយអ្នកចាត់ការទូទៅគឺលោក Pep Guardiola៕
ប្រភព៖ BBC

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG […]



