Close
Featured-Image
ម្ចាស់​ជើង​ឯក​បាល់ទាត់​ SEA Games ត្រៀម​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​នេះហើយ!
ទំហំអក្សរ
តូច
ធំ

សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) ប្រកាស​ថា នឹង​ប្រកួត​មិត្ត​ភាព​ជាមួយ​ម្ចាស់​ជើង​ឯក World Cup នៅ​ថ្ងៃ​ទី 19 ខែ​មិថុនា 2023​ និង​បាន​អំពាវនាវ​ឱ្យ​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាងការ​ប្រកួត​ត្រូវ​លុបចោល​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​​អំពី​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់ទីន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីលាន​បាល់​ទាត់ Gelora Bung Karno នា​រសៀល​ថ្ងៃ​ទី 24 ឧសភា​។ ប្រធាន PSSI លោក Erick Thohir ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​គូប្រជែង​លំដាប់​ខ្ពស់​បំផុត​ដូច​អាហ្សង់​ទីន គឺជា​ឱកាស​​ដ៏​មាន​តម្លៃ​ដើម្បី​សាកល្បង​​ផ្លូវ​ចិត្ត សមត្ថភាព និង​ដក​បទ​ពិសោធន៍​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​។

មេដឹកនាំ​ PSSI ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយធំ​បំផុត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ Lionel Messi, Lautaro Martinez និង​មិត្ត​រួម​ក្រុម​ ចៀស​វាង​ហានិភ័យ​ការ​ប្រកួត​ត្រូវ​លុប​ចោល។ Thohir រម្លឹក​ឡើងវិញ​នូវ​មេរៀន​ឆ្នាំ 2019 នៅ​ពេល Man Utd លុប​ចោល​ដំណើរ​មក​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ព្រោះ​តែ​​ករណី​បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​ ក្នុង​នោះ​ក៏​មាន​នៅ​សណ្ឋាគារ​ដែល​កូន​សិស្ស​ និង​គ្រូបង្វឹក Sir Alex Ferguson បាន​ជ្រើស​រើស​ជា​កន្លែង​ស្នាក់​នៅ​។

PSSI ចំណាយប្រហែល​ 5 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អញ្ជើញ​ក្រុមជម្រើស​ជាតិ​អាហ្សង់ទីន​មក​ប្រកួត​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​។ ដូច​ទៅ​នឹង​បណ្ដា​ក្លឹប​នៅ​អឺរ៉ុប កិច្ច​ព្រម​ព្រៀង​រវាង​ PSSI និងអាហ្សង់ទីន មាន​លក្ខខណ្ឌ​បញ្ជាក់​ថា ក្រុម​ភ្ញៀវ​មាន​សិទ្ធិ​លុប​ចោល​ការ​ប្រកួត​ បើ​សិន​សុវត្ថិភាព​នៅ​ទីតាំង​ប្រកួត​មិន​ត្រូវ​បាន​ធានា​ ព្រោះ​តែ​ហេតុការណ៍​ចលាចល គ្រោះ​ធម្មជាតិ​ ឬ​ភេរវកម្ម​។ល។ នេះ​បើ​តាម​ New York Times ។

មុន​ពេល​មក​កាន់ឥណ្ឌូណេស៊ី ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ប្រកួត​មិត្ត​ភាព​ជាមួយ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី 15 មិថុនា​ 2023​៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol