Close
Featured-Image
កម្ពុជា​ មាន​អត្តពលិក២៣៦នាក់ ​ដើម្បីប្រកួ​តដណ្ដើម​មេដាយ​នៅ​អាស៊ានប៉ារ៉ាហ្គេម​ លើកទី១២
ទំហំអក្សរ
តូច
ធំ

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦ នាក់ ​បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ឯកឧត្ដម​បាន​បញ្ជាក់​ថា៖ ​«រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ​ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ​ យើង​មានចំនួន​ ២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២​ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport​ ដែលជាកីឡាសម្តែង។ ក្នុង​នោះ​មាន​កីឡាករ​ចំនួន​ ១៦០ នាក់ ​កីឡាការិនីចំនួន​ ៧៦ នាក់ និង​មន្ត្រី​ដែលចុះ​ជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។

ឯកឧត្ដម​បាន​បន្ថែមទៀតថា​ នេះជាកត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយ​ចូលរួម​អបអរ​សាទរ​ជាមួយ​បណ្ដាប្រទេសដទៃផ្សេងទៀត​ ក្នុងកា​រដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្ដេច​អគ្គ មហា សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជា​ការ​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ​ហើយម្ចាស់ផ្ទះកម្ពុជា ក៏បានរៀបចំទីលានរួចរាល់ ដើម្បីឱ្យត្រូវតាមស្តង់ដារ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១​លាន​ដុល្លារ​អាមេរិក។

គួររំឭកថា​ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក,​ បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, ​បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែល​ទឹក, វាយកូនឃ្លីលើតុ​ បុរស-នារី, ​បាល់ទះអង្គុយបុរស-នារី,​ បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង