

បរទេស៖ ផ្លូវការណ៍ សមាគមបាល់ទាត់អាហ្សង់ទីន បានបញ្ជាក់ថា ក្រុមបាល់ទាត់អាហ្សង់ទីន នឹងមកប្រកួតមិត្តភាពជាមួយប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី 19 ខែមិថុនា នៅទីក្រុងហ្សាកាតា។ គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ីបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ FIFA World Cup u18 ប៉ុន្តែក្រោយមកត្រូវបានខាងសហព័ន្ធបាល់ទាត់ FIFA ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះវិញ ដូច្នេះដំណឹងមួយនេះដែលឥណ្ឌូនេស៊ីអាចអញ្ជើនម្ចាស់ជើងឯក World 2022 មកលេងប្រទេសអាចជាដំណឹងដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនរបស់ខ្លួន ខណៈពួកគេក៏ទើបតែបានឈ្នះជើងឯកស៊ីហ្គេមលើកទី៣២នៅប្រទេសកម្ពុជាដូចគ្នា។


(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានភាពរស់រវើក Neymar JR បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៦ខែបន្ថែម ពោលគឺមានសុពលភាពដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្លឹបកុមារភាព Santos ដែលរូបគេប្រកបអាជីពបាល់ទាត់តាំងពីតូច។ ជាមួយគ្នានេះ កីឡាករវ័យ ៣៣ឆ្នាំ ជាអតីតប្រធានក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានផ្តើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹបលេងនៅ លីគកំពូល Serie A របស់ប្រេស៊ីល មុនពេលផ្លាស់ទៅដែនដីអឺរ៉ុប ជោគជ័យក្នុងក្លឹប FC Barcelona របស់ប្រទេសអេស្ប៉ាញ។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាឈប់វេទនាទៀត! Neymar បន្តកុងត្រាកន្លះឆ្នាំបន្ថែមជាមួយក្លឹប Santos សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាកិច្ចសន្យា ៦ខែដំបូងរបស់អតីតតារាជើងញាក់ Neymar ជាមួយ Santos ត្រូវបានផុតកំណត់ ក្រោយពេលផ្លាស់មកចូលរួមតាំងពីខែមករា ឆ្នាំ២០២៥ ក្រោយពេលព្រមព្រៀងរំលាយកិច្ចសន្យាចាស់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ដោយរូបគេរបួសជាញឹកញយ។ គិតមកទល់ពេលនេះ Neymar ស៊ុតបាន ១៤១គ្រាប់ និងបោះបាល់បាន ៦៩គ្រាប់ ពីការចូលលេងសរុប ២៤៣ប្រកួត សម្រាប់ Santos […]


