

ប្រទេសកម្ពុជា៖ អបអរសាទរ ប្រទេសកម្ពុជា បានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាសុី ឆ្នាំ២០២៩ (Asian Youth Games 2029) លើទី ០៥ ដែលមានប្រទេសចូលរួមប្រកួតរហូតដល់ 46ប្រទេស ។ គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះកាលពីមហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាសុី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីឆ្នាំ២០២១កន្លងមក។ តាមការគ្រោងទុក ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយនិងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតាស្នាដៃកីឡាជាតិក៏ដូចជាចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ព្រមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។


អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real […]

