(ព្រះរាជាណាចក្រកម្ពុជា)៖ ព្រឹត្តិការណ៍អ្នកលេងគុនល្បុក្កតោ ទាំង៥ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានត្រៀមខ្លួនរួចរាល់ សម្រាប់អង្រួនវាលរេញគុនខ្មែរ ឲ្យកក្រើកអាណាចក្រនៃក្បាច់គុនមួយនេះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាចតទៅ។ ការបង្កើតព្រឹត្តិការណ៍មួយនេះក៏ជាផ្នែកមួយនៃការអបអរសាទររំលឹកខួបលើកទី ៤៥ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផងដែរ៕
(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ SportsMole