កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ Asia Youth 2029 ដែលមានប្រទេសចូលរួមដល់ទៅ៤៦ប្រទេស និង៤ឆ្នាំមានម្តងប៉ុណ្ណោះ
ទំហំអក្សរ
តូច
ធំ
ប្រទេសកម្ពុជា៖ អបអរសាទរ ប្រទេសកម្ពុជា បានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកទ្វីបអាសុី ឆ្នាំ២០២៩ (Asian Youth Games 2029) លើទី ០៥ ដែលមានប្រទេសចូលរួមប្រកួតរហូតដល់ 46ប្រទេស ។ គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះកាលពីមហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាសុី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីឆ្នាំ២០២១កន្លងមក។ តាមការគ្រោងទុក ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយនិងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតាស្នាដៃកីឡាជាតិក៏ដូចជាចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ព្រមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article Tags
Related Articles