
តារាឆ្នើមខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មានឪកាសរកគ្រាប់បាល់ក្នុងការទទួលជ័យជម្នះ ០-២ លើក្រុម Al-Tai SC។ លទ្ធផលនេះផ្តល់ឱ្យភាគីអារ៉ាប៊ីសាអូឌីតជាថ្មីនូវក្តីសង្ឃឹមក្នុងការឈ្នះជើងឯកកំពូលដោយបន្តដាក់សម្ពាធលើក្រុម Al Ittihad ។
វីរបុរសក្រុម Real Madrid មានឪកាសរកគ្រាប់បាល់បើកឆាកនៅនាទីទី៥២ ដោយបាល់ពិន័យ១១ម៉ែត្រ មុនពេលមិត្តរួមក្រុម Anderson Talisca កីឡាករប្រេស៊ីលស៊ុតបញ្ចូលទីនៅចុងម៉ោងនៅនាទីទី ៨០ ។
លទ្ធផលនេះអាចបង្ហាញពីសារៈសំខាន់សម្រាប់ក្រុមអារ៉ាប៊ីសាអូឌីតដើម្បីបន្តក្តីសង្ឃឹមប្រជែងពានដោយឥឡូវនេះពួកគេតាមពីក្រោយក្រុម Al Ittihad ចំនួនប្រាំពិន្ទុ ប៉ុន្តែនៅសល់បីប្រកួតទៀត។ នេះមានន័យថា វានៅតែមានឪកាសសម្រាប់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ Ronaldo ក្នុងការគ្រងដំណែងជាមួយ ក្រុមកំពូលតារាងអារ៉ាប៊ីសាអូឌីត ក្នុងរដូវកាលដំបូងរបស់គាត់នៅមជ្ឈិមបូព៌ា។
ប្រភព:Be Soccer
វីដេអូ:

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]


