
បរទេស៖ អតីតគ្រូបង្វឹករបស់ក្រុមមាន់ក្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានទទួលបានតួនាទីជាគ្រូបង្គោលរបស់ក្រុមតោខៀវ Chelsea ជាផ្លូវការណ៍ ។ នៅប៉ុន្មានថ្ងៃបន្ទាប់ពីការបណ្តេញលោក Graham Potter ឋានានុក្រមក្រុមតោខៀវបានតែងតាំង Frank Lampard លើមូលដ្ឋានអ្នកថែទាំសម្រាប់រដូវកាលដែលនៅសល់។ ខណៈពេលដែល Lampard ប្រហែលជាបានសម្លឹងមើលមុខតំណែងជាអចិន្ត្រៃយ៍មិនបានឡើយ ក្រោយការចាប់ផ្តើមរជ្ជកាលបណ្តោះអាសន្នរបស់គាត់ជាមួយនឹងការបរាជ័យជាច្រើន និងការចាកចេញនៃក្របខ័ណ្ឌ Champions League ។
យ៉ាងណាមិញបើយោងទៅតាមលោក David Ornstein របស់ The Athletic បានចុះផ្សាយថា លោក Pochettino បានយល់ព្រមលើលក្ខខណ្ ឌដើម្បីក្លាយជាអ្នកចាត់ការបន្ទាប់នៅក្នុងក្រុម Chelsea ។

ក្រុមមេឃខៀវ Man. City និងត្រូវជួបប្រកួតជាមួយក្រុមភ្ញៀវ Tottenham សម្រាប់ការប្រកួតក្របខណ្ឌ Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង១១: ៣០យប់។អាចចាត់ទុកថាថាជាការប្រេឈមដ៏ក្តៅគគុកពោលគឺបន្ទាប់ពីSpurs បានចាញ់ ៣ ប្រកួតចុងក្រោយជាប់ៗគ្នា រីឯ Man.city ចង់រកឃើញជ័យជំនះដើម្បីគេចផុតតាមទាន់កំនត់ត្រាមិនដែលឈ្នះ៣ដងជាប់គ្នានៅ EPL គិតចាប់តាំងពីឆ្នាំ ២០១៧មកបន្ទាប់ពី ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២និងចាញ់១ ។បច្ចុច្បន្ន Man.City ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈរនៅលេខរៀងទី៦។ទោះយ៉ាងណាការប្រកួតនេះសំខាន់សម្រាប់ Man.City ដើម្បីបន្ថយគម្លាតក្រុមកំពូលតារាង ពោលក្រោយពី Arsenal បានផ្តួល Wovler កាលពីថ្ងៃសៅរ៏ដើម្បីបង្កើនគម្លាតពួកគេ ៤ ពិន្ទុ ទៅហើយនោះ។រដូវកាលនេះ Haaland រកបាន១៤គ្រាប់ហើយក្រោយលេងនៅ EPL ១៣ប្រកួត និង Assist ៣ដង។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool មានកំនត់ត្រាល្អពេលទទួល Fulham !តើពួកគេអាចបន្ថយគម្លាត Arsenal បានដែរទេ? សូម […]



