Close
Close
Ads: 88BOL
ប្រឈមអស់តួនាទី ! គ្រូ PSG ត្រៀមឡើងតុលាការនៅខែធ្នូព្រោះតែបញ្ហាមួយនេះថែមទៀត
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការក្លឹប Paris St-Germain លោក Christophe នឹងបន្តសវនាការក្តីរបស់លោកនៅខែធ្នូចុងឆ្នាំនេះ​បន្ទាប់ពីទទួលបានការស៊ើបអង្កេតលើការរើសអើងដែល​ត្រូវបានចោទប្រកាន់។កាល​ពី​ខែ​មេសាបុរសសញ្ជាតិបារាំងវ័យ៥៦ឆ្នាំ Galtier ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​បទ​ប្រកាន់​ពូជសាសន៍​ពេល​ដែលរូបលោកនៅដឹកនាំ​ក្លឹប Nice ប៉ុន្តែផ្ទុយទៅវិញគ្រូបង្វឹកដែលបានដឹកនាំ PSG ឈ្នះពាន Ligue-១​បាន​បដិសេធ។កាល​ពី​ថ្ងៃ​សុក្រលោក Galtier ត្រូវបានឃាត់ខ្លួននិង​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មេសាកន្លងទៅ ហើយរូបលោក​នឹង​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ២០២៣ នៅ​ចំពោះ​មុខ​តុលាការ​។

ជាមួយគ្នានេះផងដែរអនាគតរបស់លោក Galtier ជាមួយក្លឹបដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិកាតាគឺស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលក្រុម PSG សម្លឹងចង់តែង តាំងអតីតគ្រូបង្វឹកអេស្បាញលោក Luis Enrique ជាអ្នកចាត់ការបន្តនោះ។

គួររំលឹកថាលោក Galtier បានចូលមកដឹកនាំក្រុមបន្តពីលោក Mauricio Pochettino នៅដើមរដូវកាលនេះតែបានដឹកនាំក្រុមត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Uefa Champion League ប៉ុណ្ណោះ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤
featured image

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មាន​វ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមក​ដឹកនាំ​នៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។ អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើង​មានការប្រកួតជើងឯកអឺរ៉ុបនៅ​ក្នុង​ប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ហើយយើង​នឹង​រួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ​។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31