កម្ពុជា៖ លោក Akihiro Kato ដែលជាម្ចាស់ក្លឹបរបស់ដែលមានទីតាំងនៅខេត្តសៀមរាប Angkor Tiger បានចេញមកបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនលោក ក្រោយក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ពីការប្រកួតប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេម ហើយជាការប្រកួតចុងក្រោយរបស់លោក Keisuke Honda ។ ក្រោយការប្រកួតទល់នឹងក្រុមឥណ្ឌូនេស៊ី លោក Akihiro Kato បានបង្ហោះជាភាសាខ្មែរ លើគណនីហ្វេនផ្ទាល់ខ្លួនលោកថាៈ «ខ្ញុំសុំទោស ប៉ុន្តែអ្នកទាំងអស់គ្នាធ្វើបានល្អ ។ ចូរចាប់ផ្តើមដើរឆ្ពោះទៅកាន់ 5 ឆ្នាំខាងមុខ ។ សូមធ្វើគ្រូបង្វឹកក្រុមជម្រើសជាតិលើកក្រោយជាមនុស្សដែលអាចធ្វើការពេញម៉ោង។ »

បរទេស៖ ក្លឹបបិសាចក្រហម Manchester United កំពុងធ្វើការលើស្ថានភាពរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនគឺ Mason Greenwood ក្រោយពីកីឡាកររូបនេះត្រូវក្លឹបពិន័យមិនឲ្យពាក់ព័ន្ធជាមួយនឹងក្លឹបទៀត បន្ទាប់ពីរូបគេបានប្រព្រឹត្តិអំពើហឹង្សាលើមិត្តស្រីរបស់ខ្លួន។ យ៉ាងណាមិញបច្ចុប្បន្នពាក្យបណ្តឹងទាំងឡាយត្រូវទម្លាក់ចោលដោយអាជ្ញាធរអង់គ្លេសហើយ ខណៈ Greenwood និងមិត្តស្រីរបស់គេក៏ត្រូវរូវគ្នាវិញផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហួសចិត្តនឹងតម្លៃដែល Chelsea ទាមទារ Man Utd សម្រាប់ Mount ខណៈគេសល់កិច្ចសន្យាត្រឹមតែ១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ស្ថានភាពបច្ចុប្បន្ននេះគឺក្លឹប Man Utd ហាក់បីបើកភ្លើងខៀវឲ្យខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះត្រលប់មកវិញ ដើម្បីត្រៀម Pre season វាពេលដ៏ខ្លីខាងមុខនេះ ដោយក្លឹបបានធ្វើការជាមួយនឹងគេលើកាយសប្បទា និងចិត្តគំនិតរបស់គេល្អធម្មតា។ ហើយក៏មានការរំពឹងថា រូបគេ និងមិត្តស្រីត្រៀមចេញធ្វើកិច្ចសម្ភាហ៍មួយនាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់រឿងរ៉ាវផ្សេងៗទាំងឡាយ។


