

កម្ពុជា៖ លោក Akihiro Kato ដែលជាម្ចាស់ក្លឹបរបស់ដែលមានទីតាំងនៅខេត្តសៀមរាប Angkor Tiger បានចេញមកបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនលោក ក្រោយក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់ពីការប្រកួតប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេម ហើយជាការប្រកួតចុងក្រោយរបស់លោក Keisuke Honda ។ ក្រោយការប្រកួតទល់នឹងក្រុមឥណ្ឌូនេស៊ី លោក Akihiro Kato បានបង្ហោះជាភាសាខ្មែរ លើគណនីហ្វេនផ្ទាល់ខ្លួនលោកថាៈ «ខ្ញុំសុំទោស ប៉ុន្តែអ្នកទាំងអស់គ្នាធ្វើបានល្អ ។ ចូរចាប់ផ្តើមដើរឆ្ពោះទៅកាន់ 5 ឆ្នាំខាងមុខ ។ សូមធ្វើគ្រូបង្វឹកក្រុមជម្រើសជាតិលើកក្រោយជាមនុស្សដែលអាចធ្វើការពេញម៉ោង។ »


អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]


