Close
Sponsor ads Featured-Image
ពិភពលោកកំពុងស្ងោចសរសើរ នឹងការប្តេជ្ញាចិត្តរបស់កីឡាការនីកម្ពុជា ប៊ូ សំណាង បើទោះបីជាមិនអាចយកឈ្នះការប្រកួតក្តី (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ កីឡាការនី ប៊ូ សំណាង កីឡាការិនីអត្តពលកម្ម​ជម្រើសជាតិ​កម្ពុជាដែលត្រូវប្រកួត​ដណ្តើម​មេដាយមាស ក្នុង​វិញ្ញាសា​រត់​ចម្ងាយ ​៥.០០០​ម៉ែត្រ ។ ពេលចាប់ផ្ដើមការប្រកួតគឺមានការ​ធ្លាក់ភ្លៀងយ៉ាង​ខ្លាំង តែនាងបន្តរត់រហូតមិនឈប់ ខណៈប្រហែល​៧​នាទី​ប៉ុណ្ណោះ​ កីឡាករគូប្រកួតរបស់នាងបានរត់ដល់ទីអស់ទៅហើយ ហើយនាងបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីជានាងជាអ្នកចុងក្រោយគេក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 1 person and text that says 'M MAIN STAND 401'

ads
នៅចុងបញ្ចប់នៃចម្ងាយ 5,000 ម៉ែត្រជាមួយនឹងពេលវេលា 22.54.220 នាទីនាងអាចធ្វើបានដោយ​មក​ដល់ទី ហើយ​ទទួលបាន​ការ​ទះដៃអបអរសាទរ ពី​អ្នក​នៅជុំវិញ។ នាង​បានយំ ហើយ​លើកដៃ​អរគុណ​ក្រោមតំណក់ភ្លៀង ។ ទំព័រហ្វេសបុក​ថៃ មួយ បាន​សរសេរថា « វាជាថ្ងៃដែលខ្ញុំឃើញមនុស្សយំ ដោយគ្មានយើងឃើញទឹកភ្នែក ប៉ុន្តែ​ក្រឡេក​មើល​ទៅ​វិញ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ​ជា​ខ្លាំង។ ហើយអរសប្បាយជាមួយគាត់ ហើយយកកាម៉េរ៉ាមក​ថត​គាត់ ។ ខ្ញុំ​មិន​ដឹង​មូលហេតុ​ពិត​ដែល​នាង​យំ។ តើមានអ្វីលើសពីនេះទេ? ប៉ុន្តែប្រាកដណាស់ ខ្ញុំ​ជឿជាក់… នៅក្នុងពិភពនៃការប្រកួតប្រជែង អ្នកដែលឆ្លងផុតវគ្គទី១ គឺលឿនជាងគេ។ ប៉ុន្តែនៅក្នុងពិភពនៃជីវិតពិត មាន​តែអ្នកផ្ទាល់ខ្លួនដែលងាចដឹង និងកំណត់​គោលដៅ ហើយការ​មក​ដល់​ទី​ក្រោយគេ មិនមែនជាទីបញ្ចប់នៃពេលវេលាទេ»។

អត្ថបទកំពុងចាប់អារម្មណ៍៖
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD
featured image

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង