ក្លឹបAl-Nassr ចង់ពង្រឹងសមត្ថភាពលេងរបស់ខ្លួននៅលីកកំពូលអារ៉ាប៊ីសាអូឌីតរបស់ពួកគេដោយព្យាយាមគៀងគរនាំយកកីឡាករជើង ចាស់ដ៏មានបទពិសោធន៏មករួមក្រុមបន្ថែមទៀតក្នុងគោលបំណងបង្កើនឱកាសរបស់ពួកគេក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ World Cup ឆ្នាំ ២០៣០។មានន័យថាពួកគេចង់បានកីឡាករទាំងនោះមកជួយបង្ហាត់បង្ហាញក៏ដូចជាចែករំលែកបទពិសោធន៏ដល់យុវជនជំនាន់ក្រោយរៀនសូត្រតាមដែលក្នុងនោះខ្សែបម្រើនិងជាកាពីតែនក្រុមBarcelona គឺ Sergio Busquets ក៏ជាគោលដៅនាំយកមករួមក្រុម។
ការពិតBarcelona ចង់រក្សាទុកកាពីតែនវ័យ៣៤ឆ្នាំរូបនេះ ប៉ុន្តែសាមីខ្លួនកំពុងតែត្រៀមសម្រេចចិត្តពីអនាគតជាមួយក្លឹបយក្សកាតាឡាន់ ក្រោយពិភាក្សាជាមួយគ្រូបង្វឹកលោក Xavi Hernandez រួចមក។ ទោះយ៉ាងណាBarcelona មិនអាចតស៊ូប្រជែងការចង់បានពីសំណាក់ ក្លឹប Al Nassr លើផ្នែកហិរញ្ញវត្ថុបានទេ ខណៈAl Nassr បានផ្តល់ជូនខ្សែបម្រើកណ្តាលសញ្ជាតិអេស្បាញរូបនេះនូវកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយតម្លៃពលកម្មនឿយហត់ ១៨ លានអឺរ៉ូក្នុងមួយរដូវកាលដោយមិនគិតលើការបង់ពន្ធ។
Sponsor By 88BoL



Latest News
- សម្តេច ហ៊ុន សែន សម្រេចប្រកាសអនុញ្ញាតិប្រជាជនចូលរួមទស្សនាព្រឹត្តិការណ៍ Sea Game ដោយឥតគិតថ្លៃ (មានវីដេអូ)
- លោក Arteta សារភាពចម្លងវិធីសាស្រ្តដឹកនាំពីគ្រូបង្វឹករូបនេះទើប Arsenal ឈរកំពូលតារាង
- អតីតគ្រូបង្វឹកអេស្បាញសោកស្តាយដែលដាក់កីឡាករ Barcelona រូបនេះក្នុងក្រុមជម្រើសជាតិ
- មកស្គាល់កីឡាករ ៤រូបនៅតែបន្តអាជីពបាល់ទាត់ក្រោយព្រឹត្តការណ៏ World Cup ២០០២
- Rashford ចេញមកបដិសេធដែលថា រូបគេចង់ទាមទារប្រាក់កម្រៃលើសគេនៅ Man Utd