Close
Featured-Image
Cristiano Ronaldo ទទួលបានវត្តុអនុស្សាវរីយ៏ពីក្លឹបយុវជនថ្នាលរបស់ខ្លួននៅថ្ងៃខួបកំណើត
ទំហំអក្សរ
តូច
ធំ

Cristiano Ronaldo ខ្សែប្រយុទ្ធជើងចាស់របស់ក្រុមAl-Nassrបានកំពុងតែធ្វើប្រារព្ធខួបកំណើតគម្រប់ ៣៨ ឆ្នាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ សប្តាហ៏មុននេះទើបតែទទួលបានប្រអប់កាដូវត្តុអនុស្សាវរីយ៏មួយពីក្លឹបយុវជនថ្នាលរបស់ខ្លួនគឺ Sporting CP ដែលត្រូវបានដាក់ឈ្មោះថា Cristiano Ronaldo Box ហើយប្រអប់នោះក៏ត្រូវបានដាក់លក់ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រអប់នេះជាវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីគ្រាដ៏គួរឲ្យកត់សម្គាល់បំផុតនៃអាជីពរបស់វីរបុរសព័រទុយហ្គាល់នៅភជាមួយក្លឹបនាប្រទេស ព័រ ទុយហ្គាល់គឺ គឺបានបញ្ជាក់ពីអតីតក្លឹបក្រោយពីកំពូលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាកចេញពីទីក្រុងកំណើត Madeira ផ្លាស់ទៅទីក្រុង Lisbonដោយចូលរួមជាមួយ Sporting CP ដែn បានចិញ្ចឹមបីបាច់ថែរក្សានិងប ណ្តុះបណ្តាលជំ នាញ ទេព កោសល្យ ឱ្យយុវជនRonaldoមានឈ្មោះបោះសម្លេង បំផុតក្នុងវីស័យបាល់ទាត់នៅទូទាំងសកលលោក។

គួររំលឹកថាមុនពេលចាកចេញទៅបិសាចក្រហម Man. Utd ក្នុងឆ្នាំ ២០០៣ Ronaldo បានបង្ហាញខ្លួនចំនួន ៣១ លើកសម្រាប់Sporting ដោយ ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងAssist ៦ដង ហើយទម្រង់លេងរបស់ គាត់ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលទល់នឹង Man. United បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍។Ronaldo ក៏ត្រូវបានទទួលស្គាល់ថាជាគ្រាប់ពេជ្រដែលមិនទាន់កែច្នៃក្រោយពីបាននាំមក ដល់ ទឹកដី Old Traffordដំបូងនិងបានរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson មុនពេលចាកចេញពីក្លឹបទៅ Real Madrid ក្នុងឆ្នាំ ២០០៩ ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728