• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    លោក Ten Hag ត្រូវជំរុញឲ្យចុះកុងត្រាយកខ្សែប្រយុទ្ធម្នាក់នេះ ដើម្បីមកចាំដៃគូជាមួយ Rashford
    Soccer 2 months ago 6220 Views

    បរទេស៖ អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Danny Simpson បានជម្រុញឲ្យគ្រូបង្គោលបច្ចុប្បន្នរបស់ Man Utd លោក Erik Ten Hag ធ្វើការចុះកុងត្រានាំខ្សែប្រយុទ្ធឆ្នើមររបស់ Crystal Palace គឺ Wilfried Zaha មកកា​ន់ទឹកដី Old Trafford ម្តងទៀត។

    ចាប់អារម្មណ៍៖ ហ្វេនភ្ញាក់ផ្អើលបន្ទាប់ពី Messi ធ្វើរឿងមួយនេះដាក់ Ramos យប់មិញ (មានវីដេអូ)

    Wilfried Zaha requests transfer after Crystal Palace reject Everton bid | Soccer | The Guardian

    ខ្សែប្រយុទ្ធរូបនេះនៅសល់កិច្ចសន្យាត្រឹមតែ៧ខែទៀតប៉ុណ្ណោះជាមួយនឹង Crystal Palace ដោយកុងត្រាបច្ចុប្បន្នរបស់គេនឹងផុតសុពលភាពនាពេលចប់រដូវកាលនេះ។

    Wilfried Zaha claims he was 'set up to fail' at Man Utd by Louis van Gaal - Mirror Online

    យ៉ាងណាមិញមានរបាយការណ៍ជាច្រើនបានចុះផ្សាយថា Zaha ទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗដូចជា Arsenal និង Chelsea ខណៈ Barcelona ក៏ត្រូវបានគេជឿជាក់ថា កំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះដូចគ្នា។ ទោះបីជាយ៉ាងណា លោក Simpson ជឿជាក់ថា Man Utd ក៏គួរតែពិចារណាអំពីការចុះកុងត្រាយករូបគេផងដែរ។ Simpson បានិយាយថា៖ “ខ្ញុំនឹងនាំយកគាត់មក Old Trafford ម្តងទៀត។ ប្រសិនបើស្រមៃមើលថា Rashford លេខតំណែងលេខ០៩ ហើយគេដើរតួជាប្រយុទ្ធស្លាបឆ្វេង នោះពួកគេនឹងគ្មានអ្វីបានអាចបញ្ឍប់បានឡើយ។ គឺជាលោក Sir Alex Ferguson ដែលនាំយកគាត់មក ប៉ុន្តែចំពេលដែលគាត់ត្រូវចាកចេញ ខណៈលោក Moyes មិនចេះប្រើប្រាស់គាត់។ ខ្ញុំពិតជាជឿជាក់ថា ប្រសិនបើ Sir Alex Ferguson ជាគ្រូបង្វឹករបស់គាត់ នោះពួកយើងប្រាកដជាបានឃើញ Zaha មួយផ្សេងទៀតនៅ Manchester United។