

បរទេស៖ អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Danny Simpson បានជម្រុញឲ្យគ្រូបង្គោលបច្ចុប្បន្នរបស់ Man Utd លោក Erik Ten Hag ធ្វើការចុះកុងត្រានាំខ្សែប្រយុទ្ធឆ្នើមររបស់ Crystal Palace គឺ Wilfried Zaha មកកាន់ទឹកដី Old Trafford ម្តងទៀត។
ចាប់អារម្មណ៍៖ ហ្វេនភ្ញាក់ផ្អើលបន្ទាប់ពី Messi ធ្វើរឿងមួយនេះដាក់ Ramos យប់មិញ (មានវីដេអូ)

ខ្សែប្រយុទ្ធរូបនេះនៅសល់កិច្ចសន្យាត្រឹមតែ៧ខែទៀតប៉ុណ្ណោះជាមួយនឹង Crystal Palace ដោយកុងត្រាបច្ចុប្បន្នរបស់គេនឹងផុតសុពលភាពនាពេលចប់រដូវកាលនេះ។
យ៉ាងណាមិញមានរបាយការណ៍ជាច្រើនបានចុះផ្សាយថា Zaha ទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗដូចជា Arsenal និង Chelsea ខណៈ Barcelona ក៏ត្រូវបានគេជឿជាក់ថា កំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះដូចគ្នា។ ទោះបីជាយ៉ាងណា លោក Simpson ជឿជាក់ថា Man Utd ក៏គួរតែពិចារណាអំពីការចុះកុងត្រាយករូបគេផងដែរ។ Simpson បានិយាយថា៖ “ខ្ញុំនឹងនាំយកគាត់មក Old Trafford ម្តងទៀត។ ប្រសិនបើស្រមៃមើលថា Rashford លេខតំណែងលេខ០៩ ហើយគេដើរតួជាប្រយុទ្ធស្លាបឆ្វេង នោះពួកគេនឹងគ្មានអ្វីបានអាចបញ្ឍប់បានឡើយ។ គឺជាលោក Sir Alex Ferguson ដែលនាំយកគាត់មក ប៉ុន្តែចំពេលដែលគាត់ត្រូវចាកចេញ ខណៈលោក Moyes មិនចេះប្រើប្រាស់គាត់។ ខ្ញុំពិតជាជឿជាក់ថា ប្រសិនបើ Sir Alex Ferguson ជាគ្រូបង្វឹករបស់គាត់ នោះពួកយើងប្រាកដជាបានឃើញ Zaha មួយផ្សេងទៀតនៅ Manchester United។

មួយរយៈចុងក្រោយនេះសារពត៌មានក្នុងស្រុកបានចុះផ្សាយពីទំនាក់ទំនងស្នេហាក្តៅគគុករវាងកីឡាករឆ្នើមវ័យក្មេង Lamine Yamal ជាមួយនារីដែលមានវ័យច្រើនជាងរូបគេដែលភាគច្រើនមិនតិចជាង១០ឆ្នាំនោះទេ។ ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនមែនជាចំនុចរសើបដែលក្លឹប Barcelona លើកយកមកនិយាយឡើយ តែផ្ទុយទៅវិញនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានព្រមានថា ក្លឹបពួកគេមិនមែនយោគយល់គ្នា ត្រឹមតែមនោសញ្ចេតនាមិត្តភ័ក្តិនោះឡើយ ។លោក Deco បានលើកឡើងដូច្នេះខណៈក្លឹបជើងឯក La Liga កំពុងលើកឡើងពីការ ផ្លាស់ប្តូរដ៍មានសក្តានុពលសម្រាប់ Nico Williams ពីក្លឹប្រជែងលីកគឺ Athletic Bilbao ។ គួររំលឹកថា Williams បច្ចុប្បន្នមានវ័យ ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយ Barcelona រួចហើយខណៈឥឡូវនេះកំពុងរង់ចាំការចរចារបញ្ចប់រវាងក្រុមទាំងពីរប៉ុណ្ណោះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់លេងអោយ Barcelona ព្រមទាំងក្រុមតោខៀវ Chelsea […]


