Close
Featured-Image
កីឡាករទាំង៩រូបមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតនៅលីគកំពូលអង់គ្លេស
ទំហំអក្សរ
តូច
ធំ

ក្រុមតោខៀវChelsea បានបង្កើតកំនត់ត្រាថ្មីលើទីផ្សារទិញដូរកីឡការនៅក្របខណ្ឌPremier League បន្ទាប់ពីក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើ Enzo Fernandez ពីក្លឹបBenficaមករួមក្រុមកំលុងពេលទីផ្សារដោះដូរបានបិទបញ្ចប់លើកទីពីរនៅថ្ងៃចុងក្រោយនាខែមករា២០២៣នេះជាមួយទឹកប្រាក់ ១២១លានយូរ៉ូស្មើនិង (១០៧.៩ លានផោន) ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ទោះយ៉ាងណាខាងក្រោមនេះជាកីឡាករទាំង៩រូបដែលមានកំណត់ត្រាផ្ទេរថ្លៃបំផុតក្នុងប្រវត្តិបាល់ទាត់អង់គ្លេសរយៈពេល១០ឆ្នាំចុងក្រោយនេះ

9.Wesley Fofana

ខ្សែការពារអន្តរជាតិបារំាងបានបញ្ចប់ការផ្ទេរពីLeicester City មក Chelsea ក្នុងតម្លៃ៧១,៧លានផោនកាលពីឆ្នាំ២០២២ជាអកុសលសម្រាប់ Fofana បញ្ហារបួសជង្គង់ធ្ងន់ធ្ងរគឺជាឧបសគ្គខណៈរូបគេបង្ហាញខ្លួនបានត្រឺមតែប្រាំមួយដងនិងមានឪកាសស៊ុតបញ្ចូលទី គ្រាប់ដំបូងទល់នឹង AC Milan ក្នុងក្របខ័ណ្ឌ Champions League ។ ទោះយ៉ាងណាគ្រូបង្វឹកលោក Graham Potter ថ្មីៗនេះបានបង្ហើបថា Fofana និងវិលត្រលប់មកជួយក្រុមវិញក្នុងពេលឆាប់ៗនេះ។

8.Virgil Van Dijk

ខ្សែការពារក្រុមជម្រើសជាតិហូឡង់បានបញ្ចប់ការផ្ទេរពីSouthampton មក Liverpool ក្នុងតម្លៃ ៧៥,៥លានផោន កាលពីឆ្នាំ២០១៨។ ហើយក្នុងរយៈពេល៥ឆ្នាំនេះVan Dijk បានជួយក្រុមលោកJurgen Klopp លើកពាន Premier League, FA Cup, EFL Cup, Club World Cup, UEFA Super Cup និង Community Shield និងបានជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ UEFA នៅឆ្នាំ ២០១៩ផង ដែរ។

7.Romelu Lukaku

កីឡាករតែម្នាក់គត់ដែលបង្កើតកំនត់ត្រាផ្ទេរពី២ដងពោលគឺកំលុងពេលខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិករូបនេះចូលរួមជាមួយ Man.Utd ក្នុងឆ្នាំ ២០១៧ក្នុងតម្លៃ៧៥,៦លានផោន។ Lukaku បានវិលត្រលប់ពីInter Milan មកចូលរួមជាមួយChelsea វិញម្តងទៀត ក្នុងតម្លៃកំណត់ត្រា៩២,លានផោន ក្រោយចាកចេញកាលពីឆ្នាំ២០១៤។

6.Jadon Sancho

ខ្សែបម្រើ-ប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសបានសាងកេរ្ត៏ឈ្មោះជាមួយក្រុមDortmund ក្រោយអតីតយុវជនWatford បានផ្លាស់ពី Man.Cityទៅលេងនៅលីកកំពូលអាឡឺម៉ង់ក្នុងឆ្នាំ២០១៧។ទោះយ៉ាងណាកីឡាករវ័យ២២ឆ្នាំបានផ្លាស់ពីDormund មកអង់គ្លេសដោយចូលរួមជាមួយMan.Utdក្នុងតម្លៃកំនត់ត្រា ប្រមាណ៧៥,៨លានផោននៅឆ្នាំ២០២១។

5.Harry Maguire

បន្ទាប់ពីFofana ដែលជាអតីតសមាជិកLeicester City កីឡាករ អន្តរជាតិអង់គ្លេសរូបនេះបានផ្លាស់ពីLeicestes មកទឹកដីOld Trafford នៅឆ្នាំ២០១៩ក្នុងតម្លៃកំនត់ត្រា៧៧,៦លានផោន។ទោះយ៉ាណាក្រោយការមកដល់របស់Lisandro Martinez និង Raphael Verane កាពីតែនក្រុមMan.Utd រូបនេះត្រូវបានថមថយឪកាសចូលលេងជាមួយLuke Shaw ។ទោះយ៉ាងណាសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស Maguire បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏នៅព្រឹត្តការណ៏World Cup ២០២២។

4.Antony

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលបានផ្លាស់ពីAjax មកកាន់ Old Trafford ក្រោយពីគ្រូបង្វឹកលោក Ten Hag បានទទូចអោយក្លឹបទិញយកកី ឡាករដែលសម្បូរកលល្បិចរូបនេះមករួមក្រុមជាមួយការចំណាយប្រាក់ជិត ៨៥ លានផោននាំយករូបគេពីក្លឹបដែលមានមូលដ្ឋានរួមនៅ ទីក្រុង Amsterdam ។

3.Paul Pogba

Juventus មិនបានចំណាយប្រាក់មួយកាក់មួយសេនឡើយដើម្បីនាំយក Paul PogbaពីMan.Utd នៅឆ្នាំ ២១២ ។ផ្ទុយទៅវិញ៤ឆ្នាំ ក្រោយមកពួកគេ បានប្រាក់ចំណេញពីការលក់ខ្សែបម្រើអន្តរជាតិបារាំងទៅMan.Utd វិញក្នុងតម្លៃ៩៣,៦លានផោន ហើយចំណាយពេលជាមួយMan.Utd ឆ្នាំសមាជិកជ័យលាភីWorld Cup ២០១៨បានវិលត្រលប់មកវិញនៅឆ្នាំ២០២២ និងមិនទាន់បានបង្ហាញខ្លួនចូលលេង ផ្លូវការសម្រាប់ក្លឹបបាន១ប្រកួតនៅឡើយទេ។

2.Jack Grealish

Jack Grealish បានក្លាយជាកីឡាករដំបូងដែលមានកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងប្រវត្តសាស្រ្តបាល់ទាត់អង់គ្លេសគឺ ១០០ លានផោន បន្ទាប់ពី Man. City បានចំណាយប្រាក់នាំយកអតីតប្រធានក្រុម Aston Villa មកកាន់ទឹកដីEtihadក្នុងឆ្នាំ២០២១ ។

1.Enzo Fernandez

Benfica បានចំណាយប្រាក់ត្រឹមតែ១២ លានអឺរ៉ូ (១០.៦ លានផោន) ដើម្បីនាំយក Fernandez មកក្លឹបពី River Plate នៅរដូវក្តៅ។ ប៉ុន្តែតម្លៃរបស់កីឡាករវ័យ២២ឆ្នាំរូបនេះបានកើនឡើង១០ដង បន្ទាប់ពីយុទ្ធនាការ World Cup ដ៏គួរឱ្យចងចាំជាមួយអាហ្សង់ទីន ដោយអជួយអោយក្រុមពពកសឈ្នះពានWorldCup២០២២ជាលើកទី៣ក្នុងប្រវត្តិសាស្រ្ត និងជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតក្នុងការប្រកួត។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Newcastle United 37 20 6 11 68 46 +22 66
    4 Chelsea 37 19 9 9 63 43 +20 66
    5 Aston Villa 37 19 9 9 58 49 +9 66
    6 Manchester City 36 19 8 9 67 43 +24 65
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brentford 37 16 7 14 65 56 +9 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 36 14 11 11 55 43 +12 53
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728  
  • Sponsor by 88Bol