Close
Featured-Image
Prediction: ក្រិកបន្តផ្តល់ថ្នាំខ្លាំង រឺ អង់គ្លេសអាចសងសឹកបានវិញ?
ទំហំអក្សរ
តូច
ធំ

ក្រុមតោកំណាចអង់គ្លេសសម្លឹងចង់សងសឹកក្រិកនៅពេលដែលពួកគេធ្វើដំំណើរទោកាន់កីឡដ្ឋាន Olympiako Stadio Spyros Louis ក្នុងទីក្រុង Athens ដើម្បីប្រកួតជាមួយក្រុមក្រិកសម្រាបLeague B ក្រុម២ក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់ UEFA Nations League នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសុក្រស្អែកនេះ។គួររំលឹកថាអង់គ្លេសបានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រិកនៅកីឡដ្ឋាន Wembley កាលពីខែតុលាកន្លងទៅខណៈក្រិកការប្រកួតចុងក្រោយបានផ្តួលក្រុមសាធារណៈរដ្ឋអៀឡង់ដោយលទ្ធផល ២ទល់និង០។ ៤ប្រកួតចុងក្រោយនៅ Uefa Nation League  ក្រិកមិនដែលចាញ់ ខណៈ  សម្រាប់អង់គ្លេសឈ្នះ៣ចាញ់១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Greece vs. England 2024 livestream: Watch UEFA Nations League for free |  Mashable

១.ប្រវត្តិជួបគ្នា

ការជួបគ្នា៥លើកចុងក្រោយក្រិកឈ្នះ១អង់គ្លេសឈ្នះ៣និងស្មើ១។ជួបគ្នាលើកចុងក្រោយអង់គ្លេសចាញ់ក្នុងលទ្ធផល១ទល់និង២កាលពីខែ តុលា ២០២៤ថ្មីៗនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)ក្រិក
ខ្សែបម្រើសញ្ជាតិក្រិក Dimitrios Kourbelis នឹងជាប់បម្រាមមួយប្រកួតដោយសារតែទទួលបានកាតលឿង២ដង ដូច្នេះទាំង Petros Mantalos, Christos Zafeiris ឬ Sotiris Alexandropoulos អាចចូលជំនួសតំណែងជាមួយ Manolis Siopis បាន ។ Odysseas Vlachodimos បានតស៊ូសម្រាប់ទទួលម៉ោងចូលលេង Newcastle United ក្នុងរដូវកាលនេះ ប៉ុន្តែគាត់ត្រូវបានចាត់ទុកថាជាអ្នកចាំទីលេខមួយសម្រាប់ប្រទេសរបស់គាត់ ខណៈKostas Tsimikas របស់ Liverpool និង Konstantinos Mavropanos របស់ West Ham United និងត្រឿមចូលលេងដូចគ្នា។Fotis Ioannidis ដែលស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតបើកឆាក Nations League ពីររលើកបស់ក្រិក និង ត្រលប់មកជួយក្រុមវិញបន្ទាប់ពីជាសះស្បើយពីរបួសខណៈក្រិកមិនដែលចាញ់ទេសម្រាប់ព្រឹត្តការណ៍ Uefa Nation League ដោយប្រកួត៤ឈ្នះ៣ស្មើ១។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVlachodimos; Rota, Mavropanos, Koulierakis, Tsimikas; Siopis, Mantalos; Masouras, Bakasetas, Tzolis; Pavlidis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Greece vs England prediction, football betting tips and Nations League odds  | The Independent

Greece vs England: Nations League prediction, kick-off time, team news, TV,  live stream, h2h, odds today | The Standard

Bet of The Day 14/11/2024: Our top pick from all today's games៣.ពត៌មានក្រុម(ភ្ញៀវ)អង់គ្លេស
ចំណែកក្រុមអង់គ្លេស Bukayo Saka, Declan Rice, Phil Foden, Jack Grealish, Trent Alexander-Arnold, Cole Palmer, Levi Colwill និង Aaron Ramsdale សុទ្ធតែបានដកខ្លួនចេញពីក្រុមខណៈអ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Carsley ក៏មិនបានដាក់ឈ្មោះ ខ្សែការពារ John Stones, Kobbie Mainoo, Harry Maguire, Luke Shaw និង Eberechi Eze ដោយសារតែរបួសផងដែរ។ Morgan Rogers, Taylor Harwood-Bellis និង Lewis Hall សុទ្ធតែជាកីឡាករថ្មីៗត្រូវបានកោះហៅលើកដំបូងរបស់ពួកគេ ខណៈ Jarrod Bowen, Jarrad Branthwaite, Valentino Livramento និង James Trafford ក៏បានចូលមកហ្វឹកហាត់កាលពីថ្ងៃចន្ទ។ សម្រាប់ ខ្សែការពារជើងចាស់ Kyle Walker នៅតែស្ថិតក្នុងក្រុមដដែល បើទោះជាមានការសង្ស័យអំពីកាយសម្បទា និងមិនទាន់ច្បាស់ថាគាត់នឹងចាប់ផ្តើមចូលលេងនៅខ្សែការពារស្តាំមុន Livramento, Ezri Konsa ឬមិត្តរួមក្រុម Man City Rico Lewis ដែលកំពុងតែប្រជែងគ្នាដើម្បីចាប់ផ្តើមនៅខាងឆ្វេងពេលLuke Shaw បន្តអវត្តមាន។អវត្តមានរបស់ Rice បានបន្តអោយ Angel Gomes របស់ Lille និងលេងចាប់ដៃគូជាមួយកីឡាករ Atletico Madrid គឺ Conor Gallagher នៅតំបន់បម្រើការពារ-កណ្តាល ខណៈ Noni Madueke, Jude Bellingham និង Anthony Gordon ត្រៀមគាំទ្រទៅខ្សែប្រយុទ្ធទោលនិងជាប្រធានក្រុមគឺ Harry Kane ។
ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pickford; Walker, Konsa, Guehi, Lewis; Gomes, Gallagher; Madueke, Bellingham, Gordon; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ក្រិក ១ : ១ អង់គ្លេស
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ
featured image

បរទេសៈ ក្លឹបបាល់ទាត់ Arsenal បានលើកនូវក្តីបារម្ភរបស់ខ្លួនអំពីភាពអយុត្តិធម៍ក្នុងច្បាប់ថ្មីរបស់ Champions League, ជាពិសេសស្ថិតនៅវគ្គដែលតម្រូវឲ្យក្រុមលេងនៅក្នុងផ្ទះនៅវគ្គ knockout ។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តើអ្វីជាបញ្ហាចោទ សម្រាប់ក្រុម Arsenal ? Arsenal បានបញ្ចប់នូវលេខរៀងល្អជាងក្រុម Real Madrid នៅក្នុងវគ្គ Group Stage ប៉ុន្តែស្ថិតក្នុងវគ្គ Quarter-Final ពួកគេតម្រូវឲ្យលេង ជើងទី២ ក្រៅដីស្ថិតនៅ​ Madrid ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ) រឿងដដែលនេះបានកើតឡើងសារជាថ្មីម្តងទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ PSG  ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ) Arsenal គិតថា វាជារឿងអយុតិ្តធម៍ ដោយសារតែពួកគេស្ថិតលេងរៀងល្អជាងក្រុមទាំង២នេះនៅវគ្គ​ Group Stage […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • November 2024
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol