

(អង់គ្លេស)៖ យោងតាមសារព័ត៌មានកីឡា BBC បានចុះផ្សាយនាថ្ងៃនេះថា អតីតគ្រូបង្វឹកតោខៀវ Chelsea និង Bayern Munich លោក Thomas Tuchel បានយល់ព្រមទទួលការងារជាអ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសហើយ ខណៈរូបគាត់់នឹងក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ ដែលមិនមែនជនជាតិអង់គ្លេសទី៣ របស់អង់គ្លេស បន្ទាប់ពីលោក Sven-Goran Eriksson និង Fabio Capello ។

គួរជម្រាបដែរថា លោក Gareth Southgate បានលាលែងពីតំណែង បន្ទាប់ពីការបរាជ័យចុងក្រោយនៃការប្រកួត Euro ២០២៤ ទល់នឹងក្រុមគោជល់អេស្ប៉ាញ។ លោក Tuchel ស៊ាំជាមួយនឹងបាល់ទាត់អង់គ្លេស ដោយគាត់ធ្លាប់បានដឹកនាំ Chelsea នៅចន្លោះខែមករា ឆ្នាំ២០២១ និងខែកញ្ញា ឆ្នាំ២០២២ ។ បុរសវ័យ ៥១ឆ្នាំ បានលើកពាន UCL , Fifa Club World Cup និង UEFA Super Cup ជាមួយក្រុមតោខៀវ មុនពេលគាត់ត្រូវបានបណ្តេញចេញ៕
ប្រភព៖ BBC

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News



