

Man. United បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Marcel Sabitzer ពីក្លឹបយក្សអាឡឺម៉ង់ Bayern Munich
ស្របពេលខ្សែបម្រើសញ្ជាតិអូទ្រីសរូបនេះធ្វើដំណើរទៅកាន់ទឹកដី Manchester បន្ទាប់ពីព្រមព្រៀងនៅថ្ងៃផុតកំនត់ទិញដូរកីឡាករលើកទី២ក្នុង ខែ មករា ខណៈដែលការផ្ទេរនេះត្រូវបានមើលឃើញថា ដោយសារតែរបួសនិងត្រូវការព្យាបាលរយៈពេលវែងសម្រាប់ខ្សែបម្រើ Eriksen ។

គួរបញ្ជាក់ថាMan.United បានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងទទួលបានកិច្ចព្រមព្រៀងនៅមុនថ្ងៃផុតកំណត់នៃការផ្ទេរ ខណៈក្រុម ម្ចាស់ជើងឯកអង់គ្លេស២សម័យបានបញ្ចប់ដោយជោគជ័យក្នុងការខ្ចីជើងអតីតកីឡាករ RB Leipzig រូបនេះមករួមក្រុម។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

