Close
Ads: 88BOL
Featured-Image
ខ្សែបម្រើ Man Utd ម្នាក់ បានផ្ទេរជាផ្លូវការទៅកាន់ក្លឹបថ្មី Dortmund លើកិច្ចសន្យារយៈពេល ៤ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(ម៉ូនិច)៖ ខ្សែបម្រើអន្តរជាតិអូទ្រីស Marcel Sabitzer បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី Borussia Dortmund រហូតដល់ឆ្នាំ២០២៧ ក្រោយផ្ទេរចេញពីក្លិបរួមលីគ Bundesliga គឺ Bayern Munich។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC មិនបានបញ្ជាក់ពីតម្លៃផ្ទេរនោះទេ បានត្រឹមឲ្យដឹងថា កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ បានចុះកិច្ចសន្យាលេងឲ្យ Dortmund រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ តែប៉ុណ្ណោះ។ Sabitzer ទើបតែចប់កិច្ចសន្យាលេងខ្ចីជើងជាមួយក្លិបអង់គ្លេស Manchester United នារដូវកាលមុន នៅពេលផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងខែមករា ឆ្នាំ២០២២ មក ដោយរកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣គ្រាប់ផងដែរ ពីការចូលលេងសរុបបាន ១៨ប្រកួតគ្រប់កម្មវិធី។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Borussia Dortmund snap up Marcel Sabitzer from Bayern Munich | Bundesliga

Sabitzer បានថ្លែងក្នុងសន្និសីទ ក្រោយពីចុះកិច្ចសន្យារួចរាល់ថា «ខ្ញុំពិតជាអន្ទះសារក្នុងការចូលលេងឲ្យ Dortmund និងពាក់អាវរបស់ BVB នេះណាស់។ ការពិភាក្សាជាមួយគ្រូបង្វឹក Dortmund គឺធ្វើឡើងដោយរលូន និងមានគោលដៅស្របគ្នាសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខទៀត»

Official: Bayern Munich midfielder Marcel Sabitzer exits for Borussia Dortmund - Bavarian Football Works

នៅចាំបានថា Borussia Dortmund បានខកខានលើកពានលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលមុន ដោយសារចាញ់គ្រាប់បាល់ចំណេញក្រុមការពារតំណែងជើងឯក Bayern Munich នៅថ្ងៃប្រកួតបិទរដូវកាល ក៏ព្រោះតែលេងស្មើ ២-២ ទល់នឹងគូប្រជែង Mainz នោះ៕

Austria midfielder Marcel Sabitzer swaps Bayern for Dortmund | Football News - The Indian Express

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Manchester United 34 16 6 12 52 51 +1 54
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    12 Fulham 36 12 8 16 51 55 -4 44
    13 Brighton & Hov… 34 11 11 12 52 57 -5 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • July 2023
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31  
  • Sponsor by 88Bol