• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    Martinez តាំងចិត្តបន្តធ្វើរឿងមួយនេះមុនជំនួបជាមួយ Newcastle
    Soccer 1 month ago 396 Views

    ខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Man. United បានសារភាពថាខ្លួនមិនចុះចាញ់គូប្រកួតដោយងាយៗនោះទេ មានន័យថារូបគេនិងតស៊ូរហូតដល់ដំណាក់កាលចុងក្រោយរៀងរាល់ការប្រកួតតែម្តងមិនថាលទ្ធផលនោះបរាជ័យរឺក៏ជោគជ័យឡើយ។

    ខ្សែការពារកណ្តាលវ័យ ២៥ ឆ្នាំរូបនេះបានផ្លាស់មកកាន់ទឹកដី Old Trafford លើកដំបូងបានទទួលរងនូវការរិះគន់ជាច្រើនថា កម្ពស់គឺ ជាដើមចមដែលមិនអាចអោយរូបគេអាចលេងក្នុងតំណែងដ៏សំខាន់មួយនេះបានឡើយ។

    ប៉ុន្តែមិនធ្វើអោយខកបំណងនោះទេបន្ទាប់ពីការផ្តល់ឪកាសពីសំណាក់លោក Erik Ten Hag អោយលេងចាប់ដៃគូជាមួយ Raphael Varane យ៉ាងយល់ចិត្តនៅចំនុចស្នូលរបស់ក្រុមរួចមក បានធ្វើអោយតំបន់ការពាររបស់Man.Utd កាន់តែមានភាពល្អប្រសើរនិង រឺងម៉ាំជាងមុន។

    ជាលទ្ធផល Martinez បានជួយអាហ្សង់ទីនឈ្នះ World Cup នៅប្រទេសកាតាកាលពីរដូវរងារកន្លងទៅនិងបានបង្ហាញខ្លួនសរុប៣៤លើកស្រាប់Man.Utdដោយជួយអោយពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ នៅរដូវកាលនេះ ខណៈ Man.Utd មានភារកិច្ច សំខាន់ និង សម្លឹងចង់ឈ្នះពានជាលើកដំបូងនៅពេលជួបNewcastle សម្រាប់ការប្រកួតពានរង្វាន់ Carabao Cup វគ្គផ្តាច់ព្រ័ត្រនៅវេលាម៉ោង ១១:៣០នាទីយប់នេះ។