
Man. City និងចាប់ផ្តើមយុទ្ធនាជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ជាមួយការធ្វើដំណើរទៅកាន់ប្រទេស អាឡឺម៉ង់ដើម្បីជួបម្ចាស់ផ្ទះ RB Leipzig នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៏ វេលាម៉ោង៣ទាបភ្លឺ។
Man.City មានបំណងចង់ សងសឹកនៅសង្វៀន Red Bull Arena ក្រោយធ្លាប់ចាញ់ ក្នុងវគ្គចែកពូលកាលពីរដូវកាលមុនក្នុងលទ្ធផល ២ទល់និង១។ក្រុមRB Leipzig បានរងបរាជ័យ២ប្រកួតនៅវគ្គជម្រុះសន្សំពិន្ទុក្នុងពូល មុនពេលរកឃើញជ័យជំនះ៤លើកជាប់ៗគ្នានិង សរុប១៨ប្រកួតចុងក្រោយ មិនធ្លាប់ចាញ់ចន្លោះថ្ងៃទី ១ ខែតុលាដល់ថ្ងៃទី ១១ ខែកុម្ភៈ ប៉ុន្តែទីបំផុតបានបរាជ័យក្នុងផ្ទះទល់និង Union Berlin ក្នុងក្របខ័ណ្ឌ Bundesliga ។សម្រាប់ Man.City បានបរាជ័យ ៤ លើកក្នុងចំណោម៥ប្រកួតក្រៅដីគ្រប់ក្របខណ្ឌប្រកួតខណៈMan.City ត្រៀមប្រកួតប្រជែងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League សម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នា ស្របពេលលោកPep Guadiola ចង់ស្តារមុខមាត់ក្រោយខកចិត្តស្មើNottingham Forest នៅក្របខណ្ឌ Premier League។
១.៦ប្រកួតសម្រាប់RB Leipzig នៅក្របខណ្ឌ Champion League គឺចាញ់២ស្មើ៤ ខណៈ Man.City ឈ្នះ៤ស្មើ២។
២.ប្រវត្តិជួបគ្នាចុងក្រោយគឺRB Lipzig ២:១ Man.City
៣.ជម្រើស១១នាក់ដំបូងអាចនិងដាក់អោយចូលលេងសម្រាប់RB Lipzig
Blaswich; Klostermann, Orban, Gvardiol, Raum; Schlager, Laimer; Szoboszlai, Forsberg, Werner; Silva
៤. ជម្រើស១១នាក់ដំបូងអាចនិងដាក់អោយចូលលេងសម្រាប់Man.City
Ederson; Walker, Akanji, Ake; Rodri, Bernardo; Mahrez, Gundogan, Foden, Grealish; Haaland
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺRB Leipzig ១: ២ Man.City។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



