Close
Close
Ads: 88BOL
Haaland ចង់បំបែកកំនត់ត្រា៣ ខណៈ Grealish ចង់បង្កើតប្រវត្តិសាស្រ្តនៅ UCL (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Jack Grealish ត្រៀមបំបែកកំនត់ត្រានៅក្របខណ្ឌ Champions League នៅ​ពេល Manchester City ប៉ះ Inter Milan ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Ataturk Olympic Stadium ក្នុង​ទីក្រុង Istanbul។ក្រុមមេឃខៀវមាន​មហិច្ឆតាចង់​ឈ្នះពានបី​​ជាប្រវត្តិសាស្ត្រក្នុង១រដូវកាល និងក្លាយជាក្រុមអង់គ្លេសដំបូងគេចាប់តាំងពីគូប្រជែងរួមទីក្រុង Man. United ធ្លាប់​ធ្វើបាន​កាលពី​រដូវកាល១៩៩៨-១៩៩៩ ដោយលើកពាន Premier League, FA Cup និង Champions League ក្នុងរដូវកាលតែមួយ។
Grealish celebrates Champions League win with F1 superstar |  FootballTransfers.com
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កីឡាករតម្លៃខ្លួន១០០លានផោនដែលចូលរួមជាមួយMan.Cityកាលពីឆ្នាំ២០២១រូបនេះនិងក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះពាន៣ ក្នុង ១រដូវកាល។អតីតកាពីតែនក្រុម Aston Villa រកបាន៥គ្រាប់បាល់និង Assist ១១ដង ក្នុងការប្រកួតសរុបចំនួន ៤៩ដងនៅរដូវកាលនេះ​ក្នុងនោះបង្ហាញខ្លួនបាន១២ដង និង Assist ១ដង នៅក្របខ័ណ្ឌ Champions League របស់ Man City ។

សម្រាប់ Erling Braut Haaland សម្លឹងចង់បំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League ដែលធ្លាប់ធ្វើបានដោយវីរបុរស Man.Utd លោក Ruud van Nistelrooy ដោយនៅពេលនេះរូបគេតាមស្មើកំនត់ត្រាស៊ុតបញ្ចូលទី១២គ្រាប់ក្នុងមួយរដូវកាល របស់អតីត ខ្សែប្រយុទ្ធហូឡង់រូបនេះហើយ។មួយវិញទៀត Haaland និងអាចក្លាយជាកីឡាករអន្តរជាតិន័រវេលើកដំបូង បន្ទាប់ពីលោក Ole Gunnar Solskjaer ដែលធ្លាប់ស៊ុតបញ្ចូលទីវគ្គផ្តាច់ព្រ័ត្រពេលនៅរដូវកាល១៩៩៨-១៩៩៩ ផងដែរ។
វីដេអូ:

ប្រភព:sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ
featured image

AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។ សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។ ១.ប្រវត្តិធ្លាប់ជួបគ្នា ពួក​គេ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ជួប​គ្នា​៩លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង​ក្រុម​ភ្ញៀវ Verona ដោយ​កត់ត្រា​ជ័យជម្នះ​៧​លើក ​និងស្មើ២ដង។ ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។ Milan មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុងផ្ទះ​ខ្លួន​ឯង ១០ លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Serie A។ ក្រុម​ភ្ញៀវ​ក៏​បាន​ឈ្នះ​តែ​បី​លើក​គត់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី 23 លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី។ ២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ) Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • June 2023
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    2627282930