បរទេស៖ Real Madrid បានធ្វើការវាយបកបានយ៉ាងល្អ ដោយពីការនាំមុខដោយលទ្ធផល ២-០ រហូតដល់ពួកគេវាយបក Liverpool វិញដោយលទ្ធផល 5-2 កាលពីយប់មិញ នៅក្នុងកីឡដ្ឋាន Anfield សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធឆ្នើម Darwin Nunez បានរកគ្រាប់បាល់នាំមុខ និង Salah រកគ្រាប់បាល់ទីពីរ ដោយក្រោយមកខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid គឺ Vinicius អាចរកបានពីរគ្រាប់តាមស្មើវិញ មុននឹង Eder Militao ដាក់បានមួយគ្រាប់ និង Karim Benzema រកបានពីរគ្រាប់ផងដែរ។ យ៉ាងណាមិញលទ្ធផលមួយនេះមិនទាន់អាចបញ្ជាក់បានទេថាក្រុមមួយណានឹងឡើងទៅកាន់វគ្គបន្ទាប់ដោយពួកគេនឹងត្រូវប៉ះគ្នាម្តងទៀតនៅជើងទី២ នៅថ្ងៃទី១៦ខែមីនា។
កីឡាករ Nathan Tella រកបានគ្រាប់បាល់ជ័យជំនះតែ១គ្រាប់គត់នៅនាទីទី៦៩ ក្រោយពីក្រុម ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen មានឱកាសច្រើនដោយសារតែក្រុមម្ចាស់ផ្ទះ Bayern Munich នៅសល់កីឡាករតែ១០នាក់ពោលគឺបន្ទាប់ពី អ្នកចាំទីជើងចាស់ Manuel Neuer ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី១៧ នៃតង់ទី១ពេលរត់ចញទៅព្យាយាមសង្គ្រោះបាល់ដោយប៉ះទង្គិចជាមួយខ្សែការពារស្លាបឆ្វេង Jeremie Frimpong ។ជ័យជំនះនេះបានជួយអោយក្រុមលោក Xabi Alonso កក់កៅអីរបស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលគូប្រជែង Bayern Munich ត្រឹមលទ្ធផល១ទល់និង០កាលពីយប់ថ្ងៃអង្គារ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich ធ្លាក់ចេញពី DFB Pokal ក្រោយបរាជ័យក្រោមថ្វីជើង Leverkusen (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថា អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដើមកំណើតអង់គ្លេសតែមានសញ្ជាតិដើ់មនីហ្សេរីយ៉ាធ្លាប់លេងអោយក្លឹប Burnley និង Southampton ប៉ុន្តែTella បានផ្លាស់ទៅលេងនៅលីកកំពូលអាឡឺម៉ង់គឺ Leverkusen។ សម្រាប់ក្រុម Bayern Munich […]