
ការប្រកួតដ៏ជក់ចិត្តក្នុងក្របខ័ណ្ឌ Champions League រវាងគូប្រជែងគឺម្ចាស់ផ្ទះគឺហង្សក្រហម Liverpool និង ក្រុមភ្ញៀវអធិរាជសReal Madrid សម្រាប់ការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ រាត្រីថ្ងៃអង្គារនេះ។ ពោលគឺLiverpoolធ្លាប់ខកចិត្តក្រោយពីពួកគេបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាល ២០២១-២០២១ខណៈ Vinicius Juniorជាវីរបុរសជួយអោយក្រុមគ្រងតំណែងម្ចាស់ពានជាលើកទី១៤ Liverpool ដោយរារាំងLiverpoolបង្កើតកំនត់ត្រាឈ្នះជាលើកទី ៧ក្នុងប្រវត្តិសាស្រ្ត។
Liverpool បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះតែម្តង គត់ក្រោមថ្ចីជើង Atletico Madrid កាលពីរដូវកាល២០១៩-២០២០ និង មិនដែលស្គាល់ចាញ់នៅទឹកដី Anfield ៧ប្រកួតចុងក្រោយ។
សម្រាប់ក្រុមលោក Carlo Ancelotti ទទួលបានជ័យជម្នះជាលើកទីបួនជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
១.ប្រវត្តិជួបគ្នាReal Madrid ធ្វើបាន Clean Sheet ក្នុងការប្រកួតក្រៅដី ៣ លើកចុងក្រោយជាមួយ Liverpool គ្រប់ការប្រកួតទាំងអស់ក្នុងនោះដែរReal Madrid បានឈ្នះ ៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Liverpool គ្រប់ក្របខណ្ឌប្រកួតទាំងអស់ផងដែរ ។
២.៦ប្រកួតចុងក្រោយរបស់LiverpoolនៅChampion League គឺឈ្នះ៥ចាញ់១
៣.សម្រាប់៦ប្រកួតចុងក្រោយរបស់Real Madrid នៅChampion League គឺឈ្ន៤ស្មើ១ចាញ់១
៤.កីឡាករជម្រើស១១នាក់ដំបូងសម្រាប់ Liverpool អាចនិងចូលលេង
Alisson; Alexander-Arnold, Gomez, Van Dijk, Robertson; Bajcetic, Fabinho, Henderson; Salah, Gakpo, Jota
៥.កីឡាករជម្រើស១១នាក់ដំបូងសម្រាប់ Real Madrid អាចនិងចូលលេង
Courtois; Carvajal, Militao, Rudiger, Alaba; Ceballos, Camavinga, Modric; Valverde, Benzema, Vinicius Jr
៦.លទ្ធផលទស្ស៍ទាយ Liverpool ២: ២ Real Madrid ។

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela ក្នុងតម្លៃរហូតដល់ទៅ104 លានផោនឯណោះសម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះប៉ុន្តែការទិញបាន […]


