David de Gea បានតាមទាន់កំនត់ត្រាវីរបុរសនិងជាអតីតអ្នកចាំទីឆ្នើម Peter Schmeichel ក្នុងនាមកីឡាករដែលបង្កើតបាន Clean Sheet(មិនអោយ ដៃគូស៊ុតចូលរៀងរាល់១ប្រកួត) ក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Man.Utd កំលុងពេលផ្តួលក្រុមភ្ញៀវLeicester ក្នុងលទ្ធផល៣-០ កាលពីថ្ងៃអាទិត្យ។កីឡាករអន្តរជាតិអេស្បាញដែលមានប្រាក់ឈ្នួលថ្លៃបំផុតគឺ៣៧,៥០០០ផោនក្នុងមួយសប្តាហ៏រូបនេះបានចំណាយពេល១២ឆ្នាំផ្លាស់ពី At.Madrid មកកាន់ទឹកដី Old Trafford ក្នុងតម្លៃ២៥លានអឺរ៉ូកាលពីឆ្នាំ២០១១ដោយបញ្ចេញសមត្ថភាពរក Clean Sheet ចំនួន ១៨០លើកក្រោយបង្ហាញខ្លួនសរុប៥២១ប្រកួត ។
សម្រាប់អតីតអ្នកចាំទី Schmeichel ដែលធ្លាប់ជួយMan.Utdឈ្នះពាន៣ក្នុងមួយរដូវកាលកាលពីឆ្នាំ១៩៩៩ ក៏ធ្លាប់ធ្វើClean Sheet បាន១៨០ប្រកួតដូចគ្នាក្រោយពីបង្ហាញខ្លួនបាន ៣៨៦ប្រកួតខណៈ De Gea ត្រៀមបំបែក កំណត់ត្រារបស់រៀមច្បងកីឡាករអន្តរជាតិដាណឺម៉ាកក្នុងព្រឹត្តការណ៏ Europa League នៅថ្ងៃព្រហស្បតិ៍នេះពេលទទួលភ្ញៀវ Barcelona ។
De Gea ធ្លាប់ជួយMan.Utd លើកពាន Premier League នៅឆ្នាំ២០១៣និងបន្តជួយក្រុម ឈ្នះពានរង្វាន់ Europa League, FA Cup និង EFL Cup ព្រមទាំងពានរង្វាន់បើករដូវកាល Community Shields ចំនួនបី។