មិនត្រលប់មក Man Utd វិញ! ប៉ុន្តែ De Gea សម្រេចផ្លាស់ទៅក្លឹបអ៊ីតាលីមួយនេះ

Published 2 years ago
707 Views
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា អតីតអ្នកចាំទីឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ David de Gea បានសម្រេចមិនត្រលប់មករួមរស់នៅ Old Trafford វិញឡើយ បើទោះជាមានព័ត៌មានលេចឮថាត្រលប់មកវិញនោះ ដោយអ្នកចាំទីសញ្ជាតិអេស៉្បាញរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹប Fiorentina ដែលលេងនៅលីគ Serie A របស់ប្រទេសអ៊ីតាលីរួចរាល់ហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

David de Gea finally set to return to football - centredevils

គួរជម្រាបដែរថា De Gea នឹងស្នាក់នៅក្លឹប Fiorentina រយៈពេល១រដូវកាល ហើយមានជម្រើសបន្ថែមកិច្ចកុងត្រា ១រដូវកាលទៀតផងដែរ ខណៈឥឡូវនេះរូបគាត់កំពុងទទួល​បានការ​ពិនិត្យ​សុខភាពជាមួយនឹងក្លឹបផ្ទាល់ មុនពេលក្លឹបប្រកាសផ្លូវការណ៍៕

May be an image of ‎1 person, playing soccer, playing football and ‎text that says '‎FABRIZIO ROMANO VuCIo! حم Mediacom‎'‎‎

ប្រភព៖ Fabrizio Romano

Related Articles
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031