ប្រធានក្រុមតោខៀវ Chelsae កីឡាករ Cesar Azpilicueta បានដឹងខ្លួន និង អាចនិយាយបានវិញក្រោយចូលសម្រាកក្នុងមន្ទីរពេទ្យបន្ទាប់ពីជួបហេតុការណ៏រងរបួសក្បាល អំឡុងពេលប្រកួតចាញ់ក្រុមភ្ញៀវSouthampton កាលពីថ្ងៃសៅរ៍។
ខ្សែការពារកណ្តាលសញ្ជាតិអេស្បាញរូបនេះបានដួលសន្លប់បាត់មាត់បាត់កនៅលើទីលានបន្ទាប់ពីរងការប៉ះទង្គិចដ៏ខ្លាំងជាមួយ Sekou Mara ដែលបានទាត់ចំផ្ទៃមុខនិងក្បាល ខណៈនោះបុគ្គលិកពេទ្យបានប្រញាប់ប្រញាល់ព្យាបាលកីឡាករវ័យ ៣៣ ឆ្នាំរូបនេះដោយដាក់អុកស៊ីសែនជំនួយផ្លូវដង្ហើមអស់រយៈពេលជាច្រើននាទី មុនពេលបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យ។
ទោះយ៉ាងណាការស៊ុតបាល់ពិន័យ Free-kick របស់ James Ward-Prowse នៅតង់ទីមួយបានផ្តល់ភាពបរាជ័យលើកទី ៥ សម្រាប់ក្រុមនៅឆ្នាំ ២០២៣ខណៈក្រុមលោកGraham Potter មានគម្លាត១០ពិន្ទុ ពីក្រុមកំពូលតារាងទាំង៤ និង នៅសល់១៥ប្រកួតទៀត និងបញ្ចប់រដូវកាលនោះ។
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]