ការប្រកួតវគ្គជម្រុះពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១និងចាប់ផ្តើមនៅថ្ងៃអង្គារនេះខណៈក្លឹបយក្សអ៊ីតាលី AC Milan នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមាន់ខ្នាយមាស Tottenham Hotspur មកពីអង់គ្លេស។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សថ្វីត្បិតតែAC. Milan ជាជើងឯកទ្វីបអឺរ៉ុប៧សម័យ ប៉ុន្តែជំនួបនៅថ្ងៃអង្គារជាមួយ Tottenham គឺជាការឈានដល់វគ្គ ១៦ក្រុមជាលើកដំបូងក្រោយពីពួកគេត្រូវបាន Atletico Madridផ្តួលក្នុងលទ្ធផលសរុប ៥ទល់និង១ នៅរដូវកាល ២០១៣-២០១៤ មកម្លេះ។សម្រាប់លោកAntonio Conte បន្ទាប់ពីជាសះស្បើយពីការវះកាត់ថង់ទឹកប្រមាត់ ការដឹកនាំរបស់លោកមិនបានល្អទេដោយត្រូវLeicester City លត់ក្នុងលទ្ធផល ៤ទល់និង១ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។
Tottenham ក៏មានក្តីសុបិន្តចង់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League សាជាថ្មីក្រោយពីពួកគេធ្លាប់ធ្វើបាន ក្រោមការដឹកនាំរបស់លោក Mauricio Pochettinoកាលពីរដូវកាល២០១៨-២០១៩។
១.លទ្ធផលប្រកួត៦លើកចុងក្រោយរបស់AC.Milan គឺធ្វើមិនបានល្អទេដោយឈ្នះ១ស្មើ១និងចាញ់៤ដងគ្រប់ក្របខណ្ឌប្រកួត។ រីឯនៅក្របខណ្ឌ Champion League ៦លើកចុងក្រោយគឺឈ្នះ ៣ចាញ់២និងស្មើ១។
២.សម្រាប់Tottenham ៦ប្រកួតចុងក្រោយរបស់ខ្លួនគឺ ឈ្នះ៣និងចាញ់៣គ្រប់ក្របខណ្ឌប្រកួត។ រីឯការប្រកួតនៅក្របខណ្ឌ Champion League វិញ ៦ លើកចុងក្រោយគឺឈ្នះ៣ចាញ់២ស្មើ១។
៣.ប្រវត្តិជួបគ្នា២លើកចុងក្រោយវគ្គ ១៦ក្រុមកាលពីរដូវកាល២០១០-២០១១ គឺជើងទី១នៅទឹកដីAC.Milan លទ្ធផល AC.Milan 0-១ Tottenham។
ខណៈការប្រកួតជើងទី២នៅទឹកដី Tottenham គឺស្មើគ្នា ០ទល់និង០។
៤.ជម្រើសអាចនិងចូលលេង១១នាក់ដំបូងសម្រាប់ AC.Milan
Tatarusanu; Kalulu, Kjaer, Tomori; Calabria, Krunic, Tonali, Hernandez; Diaz, Leao; Giroud
៥.ជម្រើសអាចនិងចូលលេង១១នាក់ដំបូងសម្រាប់Tottenham
Forster; Romero, Dier, Davies; Emerson, Sarr, Skipp, Perisic; Kulusevski, Son; Kane
លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ AC.Milan ១ : ១ Tottenham