ម្ចាស់ផ្ទះកាំភ្លើងធំArsenal កំពូងសម្លឹងចង់រកឃើញជ័យជំំនះដើម្បីជៀសវាងបរាជ័យជាលើកទីបីជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ខណៈពួកគេត្រៀមបើកទ្វារកីឡាដ្ឋាន Emirates នៅថ្ងៃសៅរ៍ដើម្បីស្វាគមន៏ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺក្រុមភ្ញៀវ Brentford វេលាម៉ោង១០យប់នេះ។ Arsenalនៅតែមិនស្គាល់ចាញ់នៅក្នុងផ្ទះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នៅរដូវកាលនេះដូច្នេះក្រុមលោកMikel Arteta បានបង្ហាញសញ្ញាមានប្រៀបក្នុងនាមម្ចាស់ផ្ទះ ដោយមានប្រវត្តិឈ្នះ ៨លើក និងស្មើមួយប្រកួតក្នុងចំណោមការប្រកួតក្នុងផ្ទះ ៩ លើកចុងក្រោយរបស់ពួកគេនិងធ្វើបានClean Sheet ពីរដងផងដែរ។
ក្រុមភ្ញៀវBrentford ក្រុមរហស្សនាមសត្វឃ្មុំកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាង និង មានប្រវត្តិល្អដោយមិនទាន់ចាញ់ទេសម្រាប់ការប្រកួត៦ដង លើកចុងក្រោយនៅPremier League មិនថាក្នុងនិងក្រៅទឹកដី។
ប្រវត្តជួបគ្នា៥លើកចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងBrentford ឈ្នះ១
សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Arsenalគឺឈ្នះ៤ ស្មើ១ ចាញ់១ (ចាញ់Everton១:0 ចុងក្រោយ)
សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Evertonគឺស្មើ២ឈ្នះ៤(លត់Southampton ៣:0 ចុងក្រោយ)
ជម្រើស១១នាក់ដំបូងសម្រាប់Arsenal អាចនឹងចូលលេង
Ramsdale; Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli,Jesu
ជម្រើស១១នាក់ដំបូងសម្រាប់Brentford អាចនឹងចូលលេង
Raya; Hickey, Pinnock, Mee, Henry; Dasilva, Norgaard, Jensen; Mbeumo, Toney, Wissa
ការប្រកួតនេះគេហទំព័រSportsmole សូមទស្សន៏ទាយថាៈArsenal ១:0 Brentford ។
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចរកឃើញជ័យជំនះលើកដំបូងរឺបន្តចាញ់ទៀតពេលជួប Spur? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល ភ្ញៀវ ២ទល់និង១។ […]