លោកErik ten Hag នៅមិនទាន់រីករាយពេញចិត្តពេញថ្លើមនៅឡើយទេសម្រាប់ទម្រង់លេងរបស់ Jadon Sancho បើទោះបីជាខ្សែបម្រើ- ប្រយុទ្ធស្លាបរូបនេះវិលត្រលប់មកបង្ហាញខ្លួនដោយជួយក្រុមស្រោចស្រង់ក្រុមទទួលបាន១ពិន្ទុវិញ កំលុងពេលវាយបកតាមស្មើជាមួយក្រុមភ្ញៀវLeeds Utd នៅក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃពុធក្នុងលទ្ធផល២ទល់និង២។Sancho ដែលចូលលេងក្នុងនាមកីឡាករបម្រុងមានឪកាសរកគ្រាប់បាល់ដំបូងសម្រាប់ក្លឹបគិតចាប់តាំងពីខែកញ្ញា២០២២ មកម្លេះ។
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd មានអារម្មណ៏សប្បាយចិត្តបន្តិចជាមួយនិងលទ្ធផលនោះ ប៉ុន្តែបានព្រមាននិងដាស់តឿនកីឡាករអន្តរជាតិអង់គ្លេសរូបនេះថាត្រូវតែបន្តខិតខំស្តារកាយសម្បទា និង ត្រូវខិខំប្រឹងប្រែងហ្វឹកហាត់អោយបានខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបានឱកាសចូលលេងទៀងទាត់នូវជម្រើសដំបូងនៅក្នុងក្រុម។
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរ នៅខេត្តសៀមរាប ត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino […]