
ជាការអបអរខួបកំណើតគម្រប់ ៦១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែមិថុនា កំពូលអ្នកផលិតរឿងហុងកុង Stephen Chow បានប្រកាសថា ខ្លួនកំពុងធ្វើការទៅលើភាពយន្តខ្នាតធំ “Shaolin Women’s Soccer”។
រយៈពេល ២២ ឆ្នាំ នៃការរង់ចាំពិតជាយូរ ប៉ុន្តែការរង់ចាំមិនអត់ប្រយោជន៍ឡើយ ព្រោះថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា «Shaolin Soccer» នឹងវិលមកសាជាថ្មី តបតាមការទន្ទឹងរបស់អ្នកគាំទ្រ។ លោក Stephen Chow ដែលជាតារាសម្ដែង និងអ្នកផលិតកុនដ៏ល្បីរបស់ហុងកុង បានប្រកាសលើ Instagram បង្ហាញថាលោកកំពុងសិក្សា និងផ្ដោតផលិតរឿងថ្មីហើយ។
ទោះជាយ៉ាងណា ពុំទាន់មានការបញ្ជាក់នៅឡើយថា ភាពយន្តថ្មី នេះ គឺជាស៊េរីរឿងបន្តសាច់រឿង ពីរឿងដែលផលិតឆ្នាំ ២០០១ “Shaolin Soccer” ឬយ៉ាងណាទេ។ លើ Caption អ្នកផលិតកុនរូបនេះបាននិយាយថា ខ្លួនកំពុងស្វែងរកជើងខ្លាំងមានទេពកោសល្យពិត សម្រាប់វណ្ណកម្មថ្មីនេះ។ អ្នកដែលលោកត្រូវការ គឺគួរតែមានសម្រស់ស្រស់ស្អាត ឆ្លាត និងមានសមត្ថភាពផ្នែកអត្តពលិកដែលមកពីជុំវិញពិភពលោក ដើម្បីមកប្រកួតជ្រើសរើសតួ។
លោកបានបញ្ជាក់ច្បាស់ៗថា៖ «សម្រាប់អ្នកដែលស័ក្តិសមនឹងលក្ខណៈវិនិច្ឆ័យ សូមផ្ញើរូបថតថ្មីៗ និងព័ត៌មានលម្អិតទៅកាន់ mediacvinfo@gmail.com»។
ដោយឡែកសម្រាប់អ្នកដែក ផ្ញើរូបភាពដែលប្រើក្នុងកម្មវិធី Photoshop ឬមានការកាត់ត ក្រុមការងាររឿងមិនទទួលយកឡើយ៕

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖
