អ្នកគាំទ្រទាមទារឲ្យក្លឹបតែងតែកីឡាករម្នាក់នេះធ្វើជាប្រធានក្រុមភ្លាមៗ ក្រោយរូបគេបដិសេធ Arsenal ត្រង់ៗ
ទំហំអក្សរ
តូច
ធំ
បរទេស៖ Reece Jame បានបង្ហាញនូវមានស្មោះត្រង់របស់ខ្លួនដល់ក្រុម Chelsea ដោយគាត់បានឆ្លើយតបទៅនឹងការផុសមួយដែលពាក់ព័ន្ធថា រូបគេនឹងយល់ព្រមចូលរួមជាមួយនឹង Arsenal ដែរឬទេ។ ការបង្ហោះមួយនោះតាម Twitter បានសួរថា “អ្នកណានិយាយថា ទេ” ចំពោះ James ដែលអាចចូលរួមជាមួយក្រុមកាំភ្លើងធំ។ James បានបញ្ចេញមតិនៅក្រោមការបង្ហោះដោយខ្លួនឯងតែម្តង ដោយសរសេរថា៖ “ខ្ញុំជាអ្នកនិយាយថា ទេ”។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
James គឺកើតចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ។ ចាប់តាំងពីបង្ហាញខ្លួនក្រុមដំបូងរបស់គាត់នៅឆ្នាំ 2019 មកទល់ពេលនេះគាត់បានបង្ហាញខ្លួនចំនួន 147 លើកសម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 11 ដង និង assists 20 ដង។ ប៉ុន្តែគួរឲ្យស្តាយរដូវកាលមុនរូបគេពុំសូវបង្ហាញវត្តមានបានញឹកញាប់ឡើយ គឺដោយសារតែមានបញ្ហារបួស ដោយអាចស៊ុតបញ្ចូលទីបានតែពីរដងប៉ុណ្ណោះ និង assist បានពីរដងក្នុងការបង្ហាញខ្លួន 24 ។
Topics
អត្ថបទទាក់ទង
3 months ago .
479 Views
មិនយល់ទេប្លែកបន្តិចហើយ!បែកធ្លាយពានរង្វាន់ FIFA Club World Cup ជាពានទីពីរទៅវិញ
4 months ago .
370 Views
មិនអស់អាល័យក្លឹបចាស់ ! Willian លើកឈ្មោះកីឡាករ ៣ រូបដែលរូបគេចង់បន្តអាជីពជាមួយ(មាន១វីដេអូ)
1 year ago .
643 Views
អស់ភាពអត់ធ្មត់! Chelsea សម្លឹងឃើញកីឡាករ ៥ រូបមកជំនួសកាពីតែនពួកគេ
